ប៉ូលិសបារាំងបានជូនដំណឹងទៅកាន់លោកប្រធានាធិបតី Emmanuel Macron អំពីការកើនឡើងនូវកម្រិតនៃអំពើហិង្សានៅតាមដងផ្លូវ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ការវាយប្រហារដ៏សាហាវមួយនៅក្នុងប៉ុន្មានខែថ្មីៗនេះបានធ្វើឱ្យការភ័យខ្លាចនៃឧក្រិដ្ឋកម្មក្លាយជាបញ្ហានយោបាយកំពូលមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយដែលក្នុងនោះគេរំពឹងថាលោក Macron នឹងគ្រប់គ្រងនៅក្នុងអាណត្តិទី ២ នេះ។
ប៉ូលិសម្នាក់ឈ្មោះ Ludivine បានប្រាប់លោក Macron នៅទីក្រុង Montpellier ថា“ យើងប្រឈមមុខនឹងយុវជនដែលបានរៀបចំខ្លួនកាន់តែច្រើន និងប្រដាប់អាវុធថែមទៀត។ លោក Macron និយាយទៅកាន់មន្ត្រីជាច្រើនអំពីតំបន់ក្រីក្រ និងកន្លែងជួញដូរគ្រឿងញៀនជាច្រើនទៀត។
មន្ត្រីប៉ូលិសបាននិយាយថា“ យើងកំពុងដោះស្រាយជាមួយឧក្រិដ្ឋជនដែលមានប្រហែលជា ៥០ នាក់នៅទីក្រុងMontpellier” ។ មន្ត្រីម្នាក់ទៀតបាននិយាយថាអំពើហឹង្សាប្រឆាំងនឹងប៉ូលិសកើតឡើងកំឡុងពេលការបះបោររវាងក្រុមអ្នកពាក់ “អាវកាក់ពណ៌លឿង” ប្រឆាំងនឹងរដ្ឋាភិបាលដែលបានចាប់ផ្តើមនៅឆ្នាំ 2018។ គួរបញ្ជាក់ផងដែរថា សន្តិសុខបានក្លាយជាបញ្ហានយោបាយកំពូលមួយនៅប្រទេសបារាំងក្នុងរយៈពេល ១២ ខែមុនការបោះឆ្នោតប្រធានាធិបតី៕
សម្រួល៖ សុផា