សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបបាននិយាយនៅថ្ងៃអង្គារទី ២០ ខែមេសានេះថាវាមានកិច្ចការជាច្រើនទៀតដែលត្រូវការដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ទោះបីជាទីក្រុងតេរ៉ង់បានរាយការណ៍អំពីការដំណើរការទៅមុខបន្ទាប់ពីជំនួបការទូតចុងក្រោយរបស់ខ្លួនក៏ដោយ។
កិច្ចពិភាក្សាដែលមានគោលបំណងក្នុងការវិលត្រឡប់របស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden ទៅនឹងកិច្ចព្រមព្រៀងឆ្នាំ ២០១៥ បានឈានដល់ដំណាក់កាលលើកទី ២ ខណៈប្រេសិតអាមេរិក Rob Malley គ្រោងនឹងវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញនៅសប្តាហ៍នេះ។
អ្នកការទូតសហភាពអ៊ឺរ៉ុបលោក Enrique Mora បានសាទរចំពោះការរីកចម្រើនដែលបានកើតឡើងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែបាននិយាយថា “បញ្ហាប្រឈមដែលកំពុងបន្ត” នៅតែមានដើម្បីដាក់កិច្ចព្រមព្រៀងរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។
សម្រាប់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និយាយថា “ ការចរចាបានទទួលនូវវឌ្ឍនភាព ៦០-៧០ ភាគរយ” ។ លោក Hassan Rouhani បានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា“ ប្រសិនបើជនជាតិអាមេរិកធ្វើសកម្មភាពដោយស្មោះត្រង់យើងនឹងឈានដល់ការសន្និដ្ឋានមួយក្នុងពេលដ៏ខ្លីខាងមុខនេះ”៕
សម្រួល៖ សុផា