ប្រទេស​ឆេ​ក​ស្នើ​សហភាព​អឺរ៉ុប និង​ដៃគូ​ណា​តូ​បណ្តេញចេញ​ក្រុម​អ្នកការទូត​រុស្ស៊ី

0

សាធារណរដ្ឋ​ឆេ​ក​កាលពី​ថ្ងៃ​អង្គារ ទី២០ ខែមេសា​នេះ​បាន​អំពាវនាវ​ដល់​សហភាព​អ៊ឺរ៉ុប និង​អង្គការ​ណា​តូ​របស់ខ្លួន​ឱ្យ​បណ្តេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​ដោយ​ចោទប្រកាន់​ក្រុង​ម៉ូស្គូ​ថា​ជា​អ្នករៀបចំ​ការវាយប្រហា​រ​ភេរវកម្ម​ដែល​មិន​ធ្លាប់មាន​ពីមុនមក​លើទឹក​ដី​នៃ​ប្រទេស​ឆេ​ក។

រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​មហាផ្ទៃ​លោក Jan Hamacek បាន​និយាយថា លោក​នឹង​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​បង្ហាញ​ជំហាន​បន្ថែមទៀត​បន្ទាប់​ពី​ការបណ្តេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​ចំនួន ១៨ នាក់​ដែល​ក្រុង​Prague ជឿជាក់ថា​ជា​ភ្នាក់ងារ​សម្ងាត់​នោះ។

លោក Hamacek បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “យើង​កំពុង​អំពាវនាវ​ឱ្យមាន​សកម្មភាព​សមូហ​ភាព​របស់​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​ណា​តូ​ដែលមាន​គោលបំណង​ក្នុងការ​បណ្តេញចេញ​នេះ”។ ការអំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុង​Pragueបាន​ចោទប្រកាន់​ក្រុម​សម្ងាត់​រុស្ស៊ី​ពីបទ​រៀបចំ​ការផ្ទុះ​ដ៏​សាហាវ​នៅលើ​ទឹកដី​នៃ​ប្រទេស​ឆេ​ក​កាលពី​ឆ្នាំ ២០១៤ ។ នាយករដ្ឋមន្ត្រី​ប្រទេស​ឆេ​កលោក Andrej Babis បាន​និយាយថា​ឧប្បត្តិ​ហេតុដែល​បានសម្លាប់​មនុស្ស​ពីរ​នាក់​គឺជា “ការវាយប្រហារ​ភេរវកម្ម​ដែល​មិន​ធ្លាប់មាន​ពីមុនមក​លើទឹក​ដី​រប​ស់​យើង​ដែល​មិនអាច​ទទួលយក​បានទេ”៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here