ហេតុការណ៍ផ្ទុះដ៏កក្រើកមួយវាយប្រហារនៅស្រុក Police District 15 ក្នុងទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានកាលពីយប់ថ្ងៃអង្គារ ទី១៣ ខែមេសាម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Tareq Arian បានឲ្យដឹងថា៖ “មនុស្ស៥នាក់រួមទាំងជនស៊ីវិល និងបុគ្គលិកសន្តិសុខរងរបួសក្នុងហេតុការណ៍ផ្ទុះនៅម៉ោង ៩និង ៥០នាទីម៉ោងក្នុងស្រុកនៅថ្ងៃអង្គារ ទី២០ ខែមេសានេះ។
មន្ត្រីរូបនោះបន្ថែមថា ហេតុការណ៍ផ្ទុះនោះបណ្តាលឱ្យខូចខាតផ្ទះ និងហាងមួយចំនួននៅក្នុងតំបន់កើតហេតុ។ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើកំណត់ហេតុ និងបើកការស៊ើបអង្កេតលើករណីផ្ទុះ។យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ហេតុការណ៍ផ្ទុះនោះកើតឡើងដោយសារតែមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយកំណត់គោលដៅលើក្បួនរថយន្តរបស់ស្នងការសន្តិសុខជាតិនៃទីភ្នាក់ងារស៊ើបការណ៍អាហ្វហ្គានីស្ថាន(National Directorate of Security)។
គួរំលឹកផងដែរថា មានហេតុការណ៍ផ្ទុះដាច់ដោយឡែកមួយទៀតកើតឡើងនៅថ្ងៃអង្គារដដែលនៅក្នុងទីក្រុងកាប៊ុលបណ្តាលឲ្យជនស៊ីវិលចំនួន៣នាក់រងរបួស ដោយពុំទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវនៅឡើយទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានxinhuanet ចុះផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១