យោតាមរយបាយការណ៍បានបញ្ជាក់ថា មានមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសរុស្ស៊ីបានចូលរួមក្នុងការប្រមូលផ្តុំដោយគ្មានការអនុញ្ញាត ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការឃុំខ្លួនមេដឹកនាំបក្សប្រឆាំងលោក Alexei Navalny ។
ក្រុមបាតុករបានអំពាវនាវឱ្យលោក Alexei Navalny ដែលបានធ្វើកូដកម្មអត់អាហារអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីទទួលបានការថែទាំសុខភាពត្រឹមត្រូវ។
គាត់ត្រូវបានគេចាប់ឃុំខ្លួនកាលពីខែកុម្ភៈ ហើយគាត់បានទាមទារឱ្យមានការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រចំពោះការឈឺឆ្អឹងខ្នង និងស្ពឹកជើង៕
ប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១