លោក Xi Jinping នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​តាម​អ៊ី​ន​ធឺរ​ណិ​ត

0

ទីក្រុង​ប៉េកាំង​និយាយ​នៅ​ថ្ងៃ​ពុធ​ទី ២១ ខែមេសា​នេះ​ថា ប្រធានាធិបតី​ចិន​លោក Xi Jinping នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​តាម​អន​ឡាញ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Bidenនៅ​សប្តាហ៍​នេះ ទោះបី​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ក៏ដោយ។

លោក Biden បាន​អញ្ជើញ​មេដឹកនាំ​ពិភពលោក​ចំនួន ៤០ នាក់​រួមមាន​លោក Xi និង​លោក Vladimir Putinរបស់​រុស្ស៊ី​ចូលរួម​កិច្ចប្រជុំ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទិវា​ផែនដី (Earth Day) ដែល​មានន័យថា​នេះ​ជាការ​វិលត្រឡប់​របស់​ទីក្រុង​វ៉ាស៊ីនតោន​ឆ្ពោះទៅ​ជួរមុខ​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ បន្ទាប់ពី​អតីត​ប្រធានាធិបតី Donald Trump បាន​ផ្តាច់ខ្លួន​ចេញពី​ដំណើរការ​នេះ។

កិច្ចប្រជុំ​កំពូល​និម្មិត​នេះ​នឹង​ជា​កិច្ចប្រជុំ​លើកដំបូង​រវាង​មេដឹកនាំ​ទាំងពីរ​ចាប់តាំងពី​លោក Bidenបាន​ក្លាយជា​ប្រធានាធិបតី។ រដ្ឋមន្ត្រីការបរទេស​ចិន​បាន​និយាយថា​លោក Xi នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចប្រជុំ​នេះ​បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​សៀង​ហៃ​ដោយ​ប្រេសិត​ផ្នែក​អាកាសធាតុ​អាមេរិក​លោក John Kerry ដែលជា​មន្ត្រី​ទីមួយ​មកពី​រដ្ឋបាលរ​បស់ Biden មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។ លោក Kerry និង​សម​ភាគី​ចិន​លោក Xie Zhenhuaបាន​និយាយថា​ពួកគេ​បាន​ប្តេជ្ញា​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​ទោះបីជា​ភាព​តានតឹង​នៅតាម​តំបន់ផ្សេងៗជាច្រើន​ក៏ដោយ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here