រដ្ឋាភិបាលឆេកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ទី២២ ខែមេសានេះថា បុគ្គលិកជាច្រើននាក់របស់រុស្ស៊ីនឹងត្រូវចាកចេញនៅខែក្រោយនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Jakub Kulhanek បាននិយាយថា រហូតដល់ចុងខែឧសភានេះ យើងនឹងដកបុគ្គលិកស្ថានទូតរបស់ខ្លួនដើម្បីកាត់បន្ថយចំនួនរបស់ពួកគេឱ្យនៅកម្រិតដូចគ្នានឹងស្ថានទូតនៃប្រទេសឆេកនៅទីក្រុងមូស្គូផងដែរ។
ក្រសួងការបរទេសរុស្ស៊ីបានគំរាមសងសឹកវិញផងដែរ។ នៅក្នុងទីក្រុងPragueបច្ចុប្បន្នមានបុគ្គលិកស្ថានទូតសរុបចំនួន ២៤ នាក់ នៅប្រទេសរុស្ស៊ីមានបុគ្គលិកចំនួន ៩៤ នាក់នៅទីក្រុងPrague។ គួរបញ្ជាក់ផងដែរថា អ្នកការទូតជាច្រើននាក់ត្រូវបានបណ្តេញចេញនៅដើមសប្តាហ៍នេះដោយភាគីទាំងសងខាងជុំវិញការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលឆេកថា ចារកម្មរុស្ស៊ីបានរៀបចំការផ្ទុះដ៏សាហាវនៅលើទឹកដីនៃប្រទេសឆេកកាលពីឆ្នាំ ២០១៤ ។
លោក Kulhanek បានប្រាប់អ្នកយកព័ត៌មានថា “ស្របតាមមាត្រា ១១ នៃអនុសញ្ញាទីក្រុងវីយែន (ស្តីពីទំនាក់ទំនងការទូត) យើងនឹងកំណត់ចំនួនបុគ្គលិកស្ថានទូតរុស្ស៊ីនៅទីក្រុងPragueនៅត្រឹមចំនួនពិតប្រាកដនៅស្ថានទូតរបស់យើងនៅទីក្រុងម៉ូស្គូ” ។ ទីក្រុងPrague បានបណ្តេញអ្នកការទូតចំនួន ១៨ នាក់ពីបទសង្ស័យចារកម្ម ខណៈដែលទីក្រុងម៉ូស្គូបានបណ្តេញអ្នកការទូតចំនួន ២០ នាក់ចេញវិញជាការសងសឹក។ លោក Kulhanek បានផ្តល់ឱសានវាទដល់ទីក្រុងម៉ូស្គូកាលពីថ្ងៃពុធដើម្បីអនុញ្ញាតឱ្យប្រជាជនឆេកទាំង ២០ នាក់នេះវិលត្រឡប់ទៅធ្វើការវិញនៅត្រឹមថ្ងៃព្រហស្បតិ៍ថ្ងៃត្រង់នេះ ប៉ុន្តែប្រទេសរុស្ស៊ីមិនអើពើនឹងការអំពាវនាវនេះទេ៕
សម្រួល៖ សុផា