លោកប្រធានាធិបតី Moon Jae-in បានប្រាប់កិច្ចប្រជុំកំពូលដែលដឹកនាំដោយសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសាថាប្រទេសកូរ៉េខាងត្បូងនឹងបញ្ឈប់ការផ្តល់មូលនិធិដល់រោងចក្រថាមពលធ្យូងថ្មនៅបរទេស។ លោកបានប្តេជ្ញាថានឹងដើរតួនាទីកាន់តែធំក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ប្រធានាធិបតីរូបនេះបាននិយាយថា រឿងធ្យូងថ្មនេះដែលជាទម្រង់ថាមពលកខ្វក់បំផុត។ លោកMoon និយាយថា“ ប្រទេសកូរ៉េនឹងបញ្ចប់ហិរញ្ញប្បទានសាធារណៈរបស់យើងសម្រាប់រោងចក្រថាមពលធ្យូងថ្មនៅបរទេស។ វាជាការចាំបាច់សម្រាប់ពិភពលោកក្នុងការកាត់បន្ថយរោងចក្រថាមពលដើរដោយធ្យូងថ្ម បើទោះបីជាប្រទេសកំពុងអភិវឌ្ឍន៍ពឹងផ្អែកយ៉ាងខ្លាំងលើធ្យូងថ្មក៏ដោយ ពួកគេគួរតែគាំទ្រភាពត្រឹមត្រូវមួយនេះ។
លោកMoonបាននិយាយថា ប្រទេសសេដ្ឋកិច្ចធំបំផុតទី ៤ របស់អាស៊ីប្តេជ្ញាពង្រឹងគោលដៅនេះត្រឹមឆ្នាំ ២០៣០ ។ សហរដ្ឋអាមេរិក ជប៉ុន និងកាណាដាសុទ្ធតែបានបង្ហាញមហិច្ឆតាយ៉ាងខ្លាំងក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់លោក Biden នេះ។ ក្រុមអ្នកបរិស្ថានរំពឹងយ៉ាងមុតមាំថា ប្រទេសកូរ៉េខាងត្បូងនឹងប្រកាសពីសកម្មភាពនានានៅពេលដែលខ្លួនរៀបចំការជួបជុំរបស់ខ្លួនស្តីពីអាកាសធាតុនៅខែក្រោយនេះផងដែរ៕
សម្រួល៖ សុផា