របប​យោធា​ភូមា​ពន្យារពេល​ការបើក​សវនាការ​បស់​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​សារជាថ្មី​ម្តងទៀត​រហូតដល់​ថ្ងៃទី 10 ខែឧសភា

0

ក្រុម​មេធាវី​របស់លោក​ស្រី​បាន​និយាយថា យោធា​ភូមា​បាន​ពន្យារពេល​នីតិវិធីតុលាការ​សារជាថ្មី​ម្តងទៀត​ប្រឆាំងនឹង​លោកស្រី​អោ​ង​សាន​ស៊ូ​ជី​នៅ​ថ្ងៃ​ច័ន្ទ ទី២៦ ខែមេសា បន្ទាប់ពី​លោកស្រី​ត្រូវបាន​ឃុំខ្លួន​រយៈពេល ១២ សប្តាហ៍​នេះ។ ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ស្ថិតក្នុង​ភាពច្របូកច្របល់​ចាប់តាំងពី​យោធា​បាន​បណ្តេញ​លោកស្រី​នៅក្នុង​រដ្ឋប្រហារ​ថ្ងៃទី ១ ខែកុម្ភៈ​ដោយបាន​ធ្វើឱ្យ​ប្រទេស​នេះ​វិលត្រឡប់​ទៅរក​ការគ្រប់គ្រង​របស់រប​ប​យោធា។

ប្រជាជន​បាននាំគ្នា​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ ហើយ​កងកំលាំង​សន្តិសុខ​បានធ្វើ​យុទ្ធនាការ​ឃោរឃៅ​ដើម្បី​បង្ក្រាប​ការបះបោរ​ទ្រង់ទ្រាយ​ធំ​នេះ។ លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​បាន​ស្ថិតនៅ​ក្នុងការ​ឃុំឃាំង​ក្នុងផ្ទះ​ដោយ​របប​យោធា​បាន​ចោទប្រកាន់​លោកស្រី​ក្រោម ៦ ករណី​រួមមាន​ការបះបោរ និង​ការប្រើប្រាស់​នូវ​វិទ្យុទាក់ទង​ដោយ​គ្មាន​ការអនុញ្ញាត។

មេធាវី Min Min Soe បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ថា ការបើក​សវនាការ​លើ​រឿងក្តី​របស់លោក​ស្រី​ត្រូវបាន​ពន្យារពេល​ម្តងទៀត​រហូតដល់​ថ្ងៃទី ១០ ខែឧសភា​នេះ។ រយៈពេល ១២ សប្តាហ៍​ចាប់តាំងពី​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​ត្រូវបាន​ឃុំខ្លួន មេធាវី  Min Min Soe បាន​និយាយថា​ពួកគេ​នៅតែ​មិនទាន់​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ជួប​កូនក្តី​របស់​ពួកគេ​ទល់មុខ​គ្នា​នោះទេ ហើយ​នេះ​ជា​ឧបសគ្គ​មួយ​ក្នុងចំណោម​ឧបសគ្គ​ជាច្រើន​ដែល​ក្រុមការងារ​បាន​ជួបប្រទះ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here