សកម្មប្រយុទ្ធ ២០នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ​មួយ​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន

0

អា​ហ្វ​ហ្គា​នី​ស្ថាន៖ អភិបាលខេត្ត លោក Sayed Wahid Qatali មានប្រសាសន៍ថា យ៉ាងហោចណាស់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ២០នាក់​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស ក្រោយ​មាន​ហេតុការណ៍​ផ្ទុះ​នៅ​សង្កាត់ Pashton Zarghon ភាគ​ខាងលិច​ខេត្ត Herat នៅ​ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ។

ហេតុការណ៍​ផ្ទុះ​នោះ បាន​កើតឡើង​នៅក្នុង​វិហារ​អ៊ីស្លាម​មួយ ខណៈដែល​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​កំពុង​មមាញឹក​ផលិត​អាវ និង​គ្រាប់បែក​ច្នៃ​សម្រាប់ធ្វើ​សកម្មភាព​វាយប្រហារ។  នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក Qatali ប្រាប់​ទៅ​អ្នកយកព័ត៌មាន ដោយ​លោក​ពុំបាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ជាង​នេះ​ទេ។

គួរបញ្ជាក់​ផងដែរ​ថា ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ដែល​ភាគច្រើន​ធ្វើការ​បំផ្ទុះ​អត្តឃាត និង​ការ​បំផ្ទុះ​គ្រាប់បែក​នៅតាម​ដងផ្លូវ​ពុំទាន់​បានបញ្ជាក់​ពី​ការអះអាង​នេះ​ទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here