ក្រុម​តា​លី​បង់​ព្រមានចំៗបើ​រដ្ឋបាល​លោក​ប្រធាន​ធិបតី Biden ពុំ​អនុវត្ត​ដក​កម្លាំង​តាម​ឱសានវាទ

0

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ ទី២៧ ខែមេសា​នេះ​បាន​បញ្ជា​ឱ្យ​បុគ្គលិក​ចាកចេញ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​កា​ប៊ុល​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយសារ​តែមាន​បញ្ហា​សន្តិសុខ​កើនឡើង។

នាយកដ្ឋាន​រដ្ឋ​លើកឡើងថា ពួកគេ​បាន​បញ្ជា​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​ចាកចេញ​ពី​ស្ថានទូត​អាមេរិក​នៅក្នុង​ទីក្រុង​កា​ប៊ុល ខណៈដែល​បុគ្គលិក​ទាំងនោះ​អាច​ទទួល​តួនាទី​ទៅ​ប្រតិបត្តិ​ការងារ​នៅ​កន្លែង​ផ្សេងទៀត។

មន្ត្រី​ទទួលបន្ទុក​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Ross Wilson ប​សរសេរ​លើ​បណ្តាញ​សង្គម Tweeter ថា ការចាកចេញ​នេះ​ត្រូវបាន​អនុម័ត ក្រោយពី​មានការ​កើនឡើង​នូវ​របាយការណ៍​ស្តីពី​អំពើហិង្សា​និង​ការ​គម្រាមកំហែង​នៅក្នុង​ទីក្រុង​កា​ប៊ុល។

លោក​បន្ថែមថា ការចាកចេញ​នេះ​នឹង​ជះឥទ្ធិពល​ដល់​បុគ្គលិក​មួយចំនួន​តូច​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​កា​ប៊ុល។ ការដក​កងកម្លាំង​ចេញ​ត្រូវធ្វើឡើង​ឲ្យ​បាន​ថ្ងៃមុន​ថ្ងៃទី១ ខែឧសភា​ខាងមុខនេះ ក្រោយពី​លោក​ប្រធានាធិបតី Joe Biden ធ្លាប់បាន​ប្រកាស​រួចមក​ហើយ​នៅ​ដើមខែ​មេសា​នេះ​ថា កងទ័ព​សហរដ្ឋអាមេរិក និង​កងទ័ព​ណា​តូ​នឹង​ចាប់ផ្តើម​ដកខ្លួន​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

ទោះជា​យ៉ាងណាក៏ដោយ រដ្ឋបាល​មុន​របស់ លោក Donald Trump  និង​ក្រុម​តា​លី​បង់អា​ហ្វ​ហ្គា​នី​ស្ថាន​បានកំណត់​យ៉ាងច្បាស់​ថា​យក​ថ្ងៃទី១ ឧសភា​ជា​ថ្ងៃ​ផុតកំណត់​នៃ​ការដក​កងកម្លាំង​ទ័ព​សហរដ្ឋអាមេរិក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ លើសពីនេះ ក្រុម​សក​ម្ម្រ​យុទ្ធ​តា​លី​បង់​បាន​ព្រមាន​បន្ថែមថា​នឹងមាន​ផលវិបាក​នានា​កើតមាន ប្រសិនបើ​រដ្ឋបាល​រប​ស់លោក​ប្រធាន​ធិបតី Biden ខកខាន​ពុំបាន​អនុវត្តតាម​ឱសានវាទ​នោះ។

គួរ​រំលឹក​ផងដែរ​ថា កងទ័ព​សហរដ្ឋអាមេរិក​ចំនួន ៣៥០០នាក់​មាន​វត្តមាន​តាំងនៅ​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​កងទ័ព​ណា​តូ​ចំនួន ៧០០០នាក់​នៅក្នុង​ប្រទេស​នោះ​ក៏បាន​រស់នៅ​ពឹង​ផ្អែកលើ​ការគាំទ្រ​ជំនួយ​ផ្នែក​ភស្តុភារ និង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here