ប្រទេសចិន៖ ជនសង្ស័យមួយនាក់ចាក់សម្លាប់ក្មេងចំនួន០២នាក់ និងបណ្តាលឲ្យក្មេងចំនួន ១៦នាក់ផ្សេងទៀតរងរបួសក្នុងសាលាមតេយ្យនៅភាគខាងត្បូងប្រទេសចិន។
នាយកដ្ឋានសាធារណៈទីក្រុងបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធថា ហេតុការណ៍នេះកើតឡើងក្នុងសាលាមត្តេយ្យមួយកន្លែងនៅតំបន់ Xinfeng វេលាម៉ោងប្រហែល ២រសៀល ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងទីក្រុងBeiliu តំបន់ស្វយ័តក្វាងស៊ី (Guangxi Zhuang)ភាគខាងត្បូងប្រទេសចិន។
ប្រភពមន្ទីពេទ្យប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១០យប់ ថ្ងៃពុធ ទី២៨ ខែមេសា ក្មេងចំនួន ០២នាក់ស្លាប់ និងក្មេងចំនួន ១៤នាក់ទៀតទទួលបានការព្យាបាលពីគ្រូពេទ្យ ខណៈដែលក្មេងចំនួន ០២នាក់ផ្សេងទៀតស្ថិតក្នុងប្រតិបត្តិការសង្គ្រោះ។
ក្រោយកើតហេតុ ប៉ូលិសចាប់បានជនសង្ស័យចំនួន ០១នាក់ និងធ្វើការស៊ើបអង្កេតបន្ត៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១