ប្រទេសអ៊ីតាលី៖ ប៉ូលិសទីក្រុងបារីស ចាប់ខ្លួនជនជាតិអ៊ីតាលីចំនួន ០៧នាក់ ដែលបានរត់គេចខ្លួនចេញពីប្រទេសក្រោយពីពួកគេត្រូវតុការផ្តន្ទាទោសក្នុងប្រទេសអ៊ីតាលី។ សមត្ថកិច្ចចាប់ខ្លួនពួកគេពីបទធ្លាប់ចូលរួមនៅក្នុងអំពើរភេរវកម្មទាក់ទងជាមួយនឹងក្រុម Red Brigades ដែលក្រុមធ្លាប់បានធ្វើការវាយប្រហារយ៉ាងសាហាវនៅក្នុងប្រទេសអស់រយ់ពេលជាច្រើនទសវត្ស។
ការចាប់ខ្លួនធ្វើឡើង ក្រោយពីមានប្រតិបត្តិការរួមគ្នារវាងទីក្រុង Paris និងទីក្រុង Romeដើម្បីកំណត់លើទីតាំងបុគ្គល ដែលទទួលបានសិទ្ធជ្រកកោននៅក្នុងប្រទេសបារាំង ក្រោយពីមានការបញ្ចប់អំពើហិង្សាដែលបានកើតឡើងក្នុងប្រទេសអ៊ីតាលីអស់រយៈពេល២០ឆ្នាំ កន្លងមក និងបណ្តាលឱ្យមនុស្សចំនួនរាប់រយនាក់ស្លាប់ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នារវាងក្រុមភេរវកម្ម និងរដ្ឋាភិបាល។
ការិយាល័យប្រធានាធិបតីប្រទេសបារាំងបញ្ជាក់ពីការចាប់ខ្លួន និងអះអាងថា អាជ្ញាធរនៅក្នុងប្រទេសបារាំងនៅតែបន្តធ្វើការស្វែងរកដើម្បីចាប់ខ្លួនជនសង្ស័យចំនួ០៣នាក់ផ្សេងទៀតដែលកំពុងរត់គេចខ្លួន។ អ្នកនាំពាក្យរបស់ប្រធានាធិបតីបារាំងលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖“ប្រទេសបារាំងក៏ជាប្រទេសមួយដែលរងគ្រោះពីអំពើភេរវកម្មដែរ ដូច្នេះប្រទេសនេះ យល់ច្បាស់ពីតម្រូវការយុត្តិធម៌សម្រាប់ជនរងគ្រោះ” ។
ក្នុងចំណោមភេរវករដែលប៉ូលិសចាប់ខ្លួនបាន លោក Giorgio Pietrostefani ជាសហស្ថាបនិកអង្គការឆ្វេងនិយម Lotta Continua (far-left organization ) ត្រូវតុការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២២ឆ្នាំនៅក្នុងឆ្នាំ១៩៧២ ពីបទឃាតកម្មលើស្នងការប៉ូលិសក្រុង Milan ខណៈដែលភេរវករចំនួន ០៦នាក់ផ្សេងទៀតជាផ្នែកនៃតូចរបស់ក្រុម Red Brigades ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារពេញមួយជីវិតពីបទឃាតកម្ម និងចាប់ជំរិត។
“ឆ្នាំនៃការដឹកនាំ” (Years of Lead) មានរយៈពេលចាប់ពីឆ្នាំ ១៩៦៨ដល់ ឆ្នាំ១៩៨៨ ជាសម័យកាលមួយពោរពេញទៅដោយភាពវឹកវរក្នុងសង្គម និងបញ្ហានយោបាយកើតឡើងនៅពាសពេញប្រទេសអ៊ីតាលីខណៈដែលប្រទេសនេះព្យាយាមធ្វើឧស្សាហនីយកម្ម(industrialize)។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកស្ថានភាពក្នុងប្រទេសអ៊ីតាលីក៏មានភាពប្រើសើរឡើងវិញចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៥ ។
ខណៈពេលនេះ សមាជិកភេរវករចំនួន ០៧នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន និងនៅចំនួន ០៣នាក់ផ្សេងទៀតស្ថិតក្នុងការតាមចាប់ខ្លួនពីសមត្ថកិច្ច។ លើសពីនេះ អាជ្ញាធរប្រទេសអ៊ីតាលី នៅតែបន្តស្វែងរកដើម្បីធ្វើបត្យាប័នអ្នកពាក់ព័ន្ធផ្សេងទៀតដែលមានចំនួនច្រើនជាង ២០០នាក់ ដែលមានជាប់ទាក់ទងនឹងអំពើហិង្សាក្នុងប្រទេសអ៊ីតាលីនៅរយៈពេលពីរទសវត្សកន្លងមកនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បញ្ជាក់បន្ថែមថា បុគ្គលដែលចាប់ខ្លួនបាន ឥឡូវនេះត្រូវសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការក្នុងស្រុកដើម្បីសម្រេចថា ពួកគេនឹងត្រូវធ្វើបត្យាប័នទៅប្រទេសអ៊ីតាលីដើម្បីអនុវត្តទោសរបស់ពួកគេឬយ៉ាងណា។
សូមបញ្ជាក់ឲ្យដឹងផងដែរថា ប្រតិបត្តិការរួមគ្នានេះធ្វើឡើងក្រោយពីមានការប្រជុំរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង និងអ៊ីតាលី ដែលបានពិចារណាលើវិធានការណ៍មួយចំនួនត្រូវធ្វើឲ្យបានមុនលក្ខន្តិកៈចាប់ខ្លួនជនជាតិអឺរ៉ុបផុតកំណត់ ដែលស្ថិតនៅចន្លោះចុងឆ្នាំ២០២១ និងឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១