ការវាយប្រហារ​ភេរវកម្ម​សរុប៣៤លើក​កើតឡើង​ក្នុង​តំបន់​បន្ថយ​ជម្លោះ​នៅ​ស៊ី​រ៉ី

0

ប្រទេស​ស៊ី​រ៉ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី២៧ ខែមេសា​ថា សមាជិក​ភេរវ​ករ​ដែលមាន​វត្ត​មាននៅ​ក្នុង​តំបន់​បន្ថយ​ជម្លោះ​ធ្វើការ​វាយប្រហារ​ចំនួន៣៤លើក​ក្នុងប្រទេស​ស៊ី​រ៉ី​នៅ​ដើម​សប្តាហ៍​នេះ។

មេបញ្ជាការរង​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​រុស្ស៊ី​ប្រចាំ​តំបន់ Hmeimim ក្នុងប្រទេស​ស៊ី​រ៉ី លោក Rear Admiral មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការវាយប្រហារ​សរុប​ចំនួន៣៤លើក​កើតឡើង​ក្នុង​តំបន់​ដែលមាន​វត្តមាន​អង្គភាព​ភេរ​វករ និង​ក្នុង​ទីក្រុងអ៊ី​ដ​លី​ប(Idleb)។

សូមបញ្ជាក់ថា ក្នុងចំណោម​ការវាយប្រហា​រ​សរុប​ចំនួន៣៤លើក មានការ​វាយប្រហារ​ចំនួន ១៥លើក​កើតឡើង​នៅ​ទីក្រុង​អ៊ី​ដ​លី​ប(Idleb)  និង​ចំនួន ១៤លើក​កើតឡើង​នៅ​តំបន់​ឡា​តា​កា(Lattakia) រួមទាំង​ចំនួន ០៥លើក​កើតឡើង​នៅ​ខេត្ត​ហា​ម៉ា(Hama)ក្នុងប្រទេស​ស៊ី​រ៉ី៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here