សម្លាប់​សកម្មប្រយុទ្ធ QSD ចំនួន១នាក់ និង​បណ្តាល​ឲ្យ​ម្នាក់ទៀត​រងរបួស​ក្នុង​ខេត្ត al-Hasakah  ប្រទេស​ស៊ី​រ៉ី

0

ប្រទេស​ស៊ី​រ៉ី៖ សមាជិក​សកម្មប្រយុទ្ធ​មកពី​ក្រុម​កងជីវពល QSD គាំទ្រ​ដោយ​កងទ័ព​អា​មេរិ​ក​ចំនួន០១នាក់​ស្លាប់ និង​ចំនួន ០១នាក់​ផ្សេងទៀត​រងរបួស​ក្នុងការ​វាយប្រហារ​លើរ​ថ​យន្ត​របស់​ពួកគេ​នៅ​តំបន់ al-Yarubiyah។

ប្រភពព័ត៌មាន​ចេញពី​តំបន់​al-Yarubiyahបញ្ជាក់​ឲ្យ​ដឹងថា ការវាយប្រហារ​មួយ​កើតឡើង​កំណត់​គោលដៅ​លើ​រថយន្ត​ដឹក​កងកម្លាំង​ដែល​គេ​ហៅ​ក្រុម​នោះ​ថា “សន្តិសុខ​សាធារណៈ” នៅ​ជុំវិញ​ភូមិ​al-Thamriya ភាគខាងត្បូង​នៃ​តំបន់ al-Yarubiyah ក្នុង​ខេត្ត al-Hasakah ដោយ​សមាជិក​សន្តិសុខ​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធ QSD។ ហេតុការណ៍​នោះ​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ​ចំនួន ០១នាក់ និង​បណ្តាល​ឲ្យ​ចំនួន ០១នាក់​ផ្សេងទៀត​រងរបួស៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន​SANA ចុះផ្សាយ​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here