រដ្ឋមន្ត្រីការបរទេស​អាមេរិក៖ ប្រទេស​ចិន​កំពុងតែ​បង្កើន​សកម្មភាព​គៀបសង្កត់ និង​ឈ្លានពាន

0

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី២ ខែឧសភា​នេះ​ថា ប្រទេស​ចិន​ដ៏​មាន​ឥទ្ធិពល​នោះ​កំពុង​ធ្វើ​សកម្មភាព​រឹតតែ​ខ្លាំងក្លា និង​ការឈ្លានពាន​នៅពេលដែល​ប្រទេស​នេះ​ផ្លាស់ប្តូរ​ឥទ្ធិពល​របស់ខ្លួន។

អ្នកការទូត​កំពូល​អាមេរិក​រូបនេះ​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន CBS ថា“ អ្វីដែល​យើង​ឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​ប្រទេស​ចិន​កំពុង​ធ្វើ​សកម្មភាព​គាបសង្កត់​នៅក្នុង​ប្រទេស និង​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​នៅ​បរទេស។ នោះ​គឺជា​រឿង​ពិត” ។

សុន្ទរកថា​របស់លោក​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី Joe Biden នៅក្នុង​សុន្ទរកថា​ដំបូង​របស់លោក​ទៅកាន់​សភា​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុននេះ​ដោយ​បញ្ជាក់ថា លោក​មិនបាន​ស្វែងរក​ជម្លោះ​ជាមួយ​ទីក្រុង​ប៉េកាំង​នោះទេ។ លោក Biden និយាយថា លោក​បាន​ប្រាប់​ប្រធានាធិបតី​ចិន​លោក Xi Jinping ថា នៅក្នុង​ការប្រកួតប្រជែង​ដើម្បី​ក្លាយជា​មហាអំណាច​នៃ​សតវត្សរ៍​ទី ២១ នេះ យើង​សូម​ស្វាគមន៍​ការប្រកួតប្រជែង ហើយ​យើង​មិន​ស្វែងរក​ជម្លោះ​នោះទេ៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here