អាជ្ញាធរអ៊ីរ៉ាក់បានប្រកាសនៅថ្ងៃច័ន្ទនេះថាប្រទេសរបស់ខ្លួនបានចាប់ផ្តើមធ្វើការជម្លៀសពលរដ្ឋដែលជាប់គាំងនៅក្នុងប្រទេសឥណ្ឌាដោយសារតែការផ្ទុះឡើងនៃជំងឺកូរ៉ូណា។
ការប្រកាសនេះត្រូវបានចេញផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះដោយនាយកក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ាក់គឺលោក Kifah Hussain ។
លោក Hussein បាននិយាយថាក្រុមហ៊ុនអាកាសចរបានធ្វើការហោះហើរនៅថ្ងៃច័ន្ទនេះគឺជាជើងហោះហើរពិសេសលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាដែលត្រូវបានរៀបចំឡើងដើម្បីជម្លៀសពលរដ្ឋអ៊ីរ៉ាក់ដែលជាប់គាំងនៅទីនោះដែលពួកគេបានអំពាវនាវដល់ក្រសួងឱ្យពួកគេបានវិលត្រឡប់ទៅកាន់មាតុភូមិវិញដោយសារតែស្ថានភាពលំបាកនៃជំងឺរាតត្បាតកូរ៉ូណា។
លោក Hussein បានពន្យល់ថាការហោះហើរនេះបានធ្វើឡើងបន្ទាប់ពីទទួលបានការយល់ព្រមជាផ្លូវការពីអាជ្ញាធរអ៊ីរ៉ាក់ និងឥណ្ឌា។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១