រ៉ុក្កែត២គ្រាប់​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស​ដែល​គ្រប់គ្រង​ដោយ​កម្លាំង​សហរដ្ឋអាមេរិក​នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់

0

យោធា​អ៊ីរ៉ាក់​និយាយថា គ្រាប់​រ៉ុក្កែត Katyusha ចំនួន ០២គ្រាប់​នៅ​ថ្ងៃ​អង្គារ ទី០៤ បាន​ធ្លា​ក់លើ​មូលដ្ឋាន​កងទ័ពអាកាស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ខេត្ត Anbar ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់។

យោងតាម​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ចេញ​ដោយ​ការិយាល័យ​ប្រព័ន្ធ​ប្រតិបត្តិការ​នៃ​បញ្ជាការ​ប្រតិបត្តិការ​ចម្រុះ​បាន​ឲ្យ​ដឹងថា គ្រាប់​រ៉ុក្កែត​ទាំង​ចំនួន ០២គ្រាប់​ធ្លាក់​ទៅក្នុង​តំបន់​ទំនេរ​មួយ​នៅក្នុង​មូលដ្ឋាន​ទ័ពអាកាស Ayn al-Asad ដោយហេតុ​ការណ៍​នេះ​ពុំ​បណ្តាលឱ្យមាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ។

ប្រភពព័ត៌មាន​ពី​កងទ័ព​អ៊ីរ៉ាក់​បង្ហើប​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ឲ្យ​ដឹងថា​ថា គ្រាប់​រ៉ុក្កែត​ទាំងនោះ​បាញ់​ចេញពី​ភូមិ al-Biyader ភាគ​ខាងកើត​នៃ​ទីក្រុង al-Baghdadi ដែលមាន​ចម្ងាយ​ប្រហែល ១៩០គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​រដ្ឋធានី​បា​កដាដ(Baghdad)។

ការវាយប្រហារ​នោះ​កើតឡើង​នៅ​មួយថ្ងៃ​ក្រោយពី​មានការ​បាញ់​គ្រាប់កាំភ្លើង Katyusha ចំនួន ០៣គ្រាប់​កំណត់​គោលដៅ​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​បា​ឡា​ដ (Balad) ដែលមាន​ចម្ងាយ​ប្រហែល ៩០ គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​បា​កដាដ (Baghdad) ដោយហេតុ​ការណ៍​នោះ​ពុំបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ។

រហូតមកដល់​ពេលនេះ​ពុំទាន់​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ។

សូមបញ្ជាក់​ផងដែរ​ថា មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​ជា​កន្លែង​ស្នាក់នៅ​របស់​កងកម្លាំង​ទ័ព​សហរដ្ឋអាមេរិក​នៅ​ទូទាំងប្រទេស​អ៊ីរ៉ាក់ ហើយ​ចំណែកឯ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​បៃតង​ក៏​រង​ការវាយប្រហារ​ជា​ញឹកញាប់​ពី​គ្រាប់កាំភ្លើង​ធំ និង​គ្រាប់​រ៉ុក្កែត​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here