សមាជិក​កងកម្លាំង​ចលនា​និយម៤នាក់​ស្លាប់ និង​រងរបួស​នៅក្នុង​ការវាយប្រហារ​មួយ​នៅ​ភាគ​ខាងលិច​ខេត្ត Kirkuk ប្រទេសអ៊ីរ៉ាក់

0

សមាជិក​ម្នាក់​នៃ​កងកម្លាំង​ចលនា​និយម (PMF) ត្រូវបាន​សម្លាប់ និង៣នាក់​ផ្សេងទៀត​រងរបួស​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ហេតុការណ៍​វាយប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ ISIS ស្ថិតនៅក្នុង​ខេត្ត Kirkuk។

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រុម​កងកម្លាំង​ចលនា​និយម​បាន​និយាយថា ក្រុម​ភេរ​វករ ISIS មួយក្រុម​បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ក្រុម​កងកម្លាំង​ចលនា​និយម​ដែល​ស្ថិត​ក្នុងភូមិ Al-Bashir ភាគ​និរតី​នៃ​ខេត្ត Kirkuk។

នៅក្នុង​សេចក្តីថ្លែងការណ៍​បានឱ្យដឹង​ទៀតថា​ការវាយប្រហារ​នេះ​បណ្តាលឱ្យ​សមាជិក​ក្រុម កម្លាំង​ចលនា​និយម​ម្នាក់​ស្លាប់ និង៣នាក់​ផ្សេងទៀត​រងរបួស។ ជាការ​កត់សម្គាល់​កង​កម្លាំង​ចលនា​និយម​បាន​រុញច្រាន​ចំពោះ​ការវាយប្រហារ និង​ការពារ​តំបន់​នេះ​បាន​ដោយ​ជោគជ័យ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here