សម្លាប់​ជន​ស៊ីវិល១នាក់ និង​សត្វ​ចៀម២០ក្បាល​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់មីន​នៅ​ភាគ​ខាងកើត​ទីក្រុង Hama

0

ជន​ស៊ីវិល​ចំនួន ០១នាក់ រួមជាមួយ​នឹង​សត្វ​ចៀម​របស់គាត់​មាន​ចំនួន​ច្រើនជាង ២០ក្បាល​ស្លាប់​នៅក្នុង​តំបន់ Wadi al-Azib ភាគ​ខាងកើត​ទីក្រុង​ Hama។

ប្រភព​បញ្ជាការ​ប៉ូលិស​ខេត្ត​ហា​ម៉ា(Hama)ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ទី០៤ ខែឧសភា​ថា គ្រាប់មីន​ដែល​កប់​នៅក្នុង​ដី​នោះ​គឺ​នៅ​សេសសល់​ពី​អង្គភាព​ភេរ​វករ Daeshខណៈដែល​ពួកគេ​លែងមាន​វត្ត​មាននៅ​ទីនោះ។ គ្រាប់មីន​ផ្ទុះឡើង​ខណៈពេលដែល​បុរស​ម្នាក់​កំពុង​ឃ្វាល​ហ្វូង​ចៀម​របស់គាត់​នៅ​តំបន់ Wadi al-Azib ក្នុង​ទីក្រុង​ហា​ម៉ា(Hama) ជាហេតុ​បណ្តាលឱ្យ​បុរស​នោះ​រួមជាមួយ​នឹង​សត្វ​ចៀម​របស់គាត់​ច្រើនជាង​ចំនួន២០នាក់​ក្បាល​ស្លាប់។

សមាជិក​ភេរ​វករ​នៃ​អង្គភាព​ភេរវ​ករដាស(Daesh) ដាំ​គ្រាប់មីន និង​គ្រឿងផ្ទុះ​នៅពេលដែល​កម្លាំង​របស់​ពួកគេ​មាន​វត្ត​មាននៅ​តំបន់​អាល់​បា​ដា(al-Badia) នៅ​លើដី​កសិកម្ម​ក្នុង​គោលបំណង​ដើម្បី​បញ្ឈប់​ដំណើរ​របស់​កងទ័ព​អារ៉ាប់​ស៊ី​រី​នៅក្នុង​តំបន់​ទាំងនោះ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Sana ចុះផ្សាយ​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here