អណ្ដូងប្រេង​ចំនួន​ពីរ​ស្ថិតនៅក្នុង​ខេត្ត Kirkuk ប្រទេស​អ៊ីរ៉ាក់​ត្រូវបាន​ក្រុម​ភេរវ​ករ​វាយប្រហារ

0

បុគ្គលិក​សន្តិសុខ​អ៊ីរ៉ាក់​មួយចំនួន​ត្រូវបាន​ស្លាប់ និង​រងរបួស​កាលពី​ថ្ងៃ​ពុធ​នេះ​ដោយសារតែ​ការផ្ទុះ​ឆាបឆេះ​នៅ​អណ្តូងប្រេង​ចំនួន​ពីរ​ស្ថិតនៅ​ខេត្ត Kirkuk។

អាជ្ញាធរ​អ៊ីរ៉ាក់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អណ្តូងប្រេង​លេខ១៨៣ និង​លេខ១៧៧ ស្ថិតនៅក្នុង​តំបន់​អណ្តូងប្រេង Bay Hassan ក្នុង​ខេត្ត Kirkuk បាន​រង​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​ដោយ​ក្រុម​ភេរ​វករ ហើយ​ការវាយប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​បុគ្គលិក​សន្តិសុខ​មួយចំនួន​ស្លាប់ និង​រងរបួស។

ក្រសួង​បាន​បន្ថែមទៀតថា ក្រុម​ពន្លត់អគ្គីភ័យ​បាន​គ្រប់គ្រង​ពន្លត់ភ្លើង​នៅ​អណ្តូង​លេខ១៧៧ ហើយ​បច្ចុប្បន្ន​កំពុងធ្វើការ​គ្រប់គ្រង​ពន្លត់ភ្លើង​ស្ថិតនៅ​អណ្តូង​លេខ១៨៣ ។

ការវាយប្រហារ​អណ្តូងប្រេង Bay Hassan នេះ​ទំនងជា​ធ្វើឡើង​ដោយ​ក្រុមតូចៗរបស់​អង្គការ​ចាត់តាំង ISIS ដែល​បាន​បង្កើន​ការវាយប្រហារ​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ជាពិសេស​ធ្វើការ​វាយប្រហា​ស្ថិតនៅតាម​តំបន់​នានា​ក្នុង​ខេត្ត Kirkuk៕

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

LEAVE A REPLY

Please enter your comment!
Please enter your name here