ក្រុម​សកម្មប្រយុទ្ធ ISIS បាន​ដុតបំផ្លាញ​វាលស្រែ​ស្រូវ​សាលី​ក្នុង​ទី​ខេត្ត Diyala ភាគ​ខាងកើត​អ៊ីរ៉ាក់

0

ពួក​សកម្មប្រយុទ្ធ ISIS កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ដុត​វាលស្រែ​ស្រូវ​សាលី​បណ្តាលឱ្យ​ឆាបឆេះ​ស្ថិតនៅក្នុង​ខេត្ត Diyala ភាគ​ខាងកើត​អ៊ីរ៉ាក់។

ទីភ្នាក់ងារសារព័ត៌មាន Anadolu បាន​រាយការណ៍​ថា​ក្រុម ISIS បាន​ដុតបំផ្លាញ​វាលស្រែ​ស្រូវ​សាលី​ដែល​ស្ថិតនៅ​ជាយក្រុង​នៃ​ភូមិ Khalil al-Husaynawi ស្រុក Buhriz ចម្ងាយ៧គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ទីក្រុង Baqubah ខេត្ត Diyala។

ទីភ្នាក់ងារសារព័ត៌មាន​នេះ​បានបញ្ជាក់​ទៀតថា​ភ្លើង​បាន​បំផ្លាញ​ដំណាំ​ស្រូវ​សាលី​មុនពេល​ក្រុម​ការពារ​ស៊ីវិល​អាច​គ្រប់គ្រង និង​ពន្លត់ភ្លើង​បាន​វិញ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here