សម្លាប់ ២៥នាក់ និង៥២នាក់​រងរបួស​ក្នុងការ​វាយប្រហារ​នៅ​ទីក្រុង​កា​ប៊ុល

0

(អា​ហ្វ​ហ្គា​នី​ស្ថាន)៖ យោងតាម​ប៉ូលិស​ក្រុង​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មនុស្ស​ចំនួន២៥នាក់​បាន​ស្លាប់ និង​មនុស្ស ៥២នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ច្នៃ​នៅក្រៅ​សាលារៀន​មួយកន្លែង ភាគ​ខាងលិច​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

ប៉ូលិស​ក្រុង​កា​ប៊ុល លោក Basir Mujahed បាន​ឲ្យ​ដឹងថា យោងតាម​ការអង្កេត​លើ​ទំហំ​នៃ​ការផ្ទុះ​បង្ហាញថា​នឹងមាន​ចំនួន​អ្នករបួស​កើនឡើង ហើយ​ជនរងគ្រោះ​ទាំងនោះ​សុទ្ធតែជា​អាណាព្យាបាល សិស្សសាលា និង​អ្នក​ដែល​ដើរ​ឆ្លងកាត់​តំបន់​នោះ។ ហេតុការណ៍​ដ៏​សាហាវ​នេះ​បាន​កើតឡើង​នៅមុខ​សាលា​វិទ្យាល័យ Sayyed-ul-Shuhada ក្នុង​ក្រុង Etifaq នៅ​តំបន់ Police District 13 វេលា​ម៉ោង៤និង៣០នាទី រសៀល ថ្ងៃ​សៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ (ម៉ោង​នៅក្នុង​តំបន់)។

ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​ដោយសារ​គ្រាប់បែក​ច្នៃ (Improvised Explosive Devices (IEDs) ដែល​រៀបចំឡើង​ដោយ​ភេរវ​ករ​បាន​ផ្ទុះឡើង។

មកទល់ពេលនេះ ពុំទាន់​មាន​ក្រុម​ណាមួយ​អះអាង​ពី​ការវាយប្រហារ​នេះ​ទេ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here