ប្រភពព័ត៌មានគ្រប់គ្រងដោយរដ្ឋចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ មានសេចក្តីថា កម្លាំងយោធាគ្រប់គ្រងដោយរដ្ឋាភិបាលបានចាត់ទុកអតីតសមាជិកសភាមួយចំនួនជាភេរវករ និងដាក់កំហុសលើសមាជិកសភាទាំងនោះពីបទប្រព្រឹត្តអំពើរភេរវកម្ម ឧក្រិដ្ឋកម្ម និងករណីសម្លាប់ផ្សេងទៀត។
អតីតសមាជិកសភាដែលត្រូវគេទម្លាក់ចេញពីដំណែងរួមទាំងមនុស្សមួយក្រុមធំបានបង្កើតក្រុមរដ្ឋាភិបាលរួបរួម (The National Unity Government) ដែលហៅកាត់ថា NUG និងបានរៀបចំកម្លាំងបំផុសឲ្យមានចលនាការពារប្រជាជន (People’s Defence Force) ដើម្បីប្រឆាំងទៅនឹងកងកម្លាំងយោធារដ្ឋាភិបាលប្រទេសភូមាបច្ចុប្បន្ន។
ទាក់ទិនទៅនឹងចលនារបស់ក្រុមនេះ ទូរទស្សន៍រដ្ឋភូមា MRTV បានចុះផ្សាយថា NUG ឬក្រុមអតីតសភា CRPH ថា ជាក្រុមភេរវករទទួលស្គាល់ដោយច្បាប់ប្រឆាំងភេរវកម្មក្នុងប្រទេសភូមា។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Aljazeera ចុះផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១