ក្រុមអ្នកតវ៉ាបានដង្ហែរក្បួនពេញប្រទេសនៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រឆាំងនឹងកងកម្លាំងយោធារដ្ឋាភិបាលក្នុងប្រទេសភូមា។
យោងតាមការបញ្ជាក់ពីក្រុមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៧៧៤នាក់ត្រូវកម្លាំងយោធាសម្លាប់ និងចំនួន ៣៧៧៨នាក់ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ។
ភាគីកម្លាំងរដ្ឋាភិបាលយោធាបានជំទាស់នឹងតួលេខទាំងនោះ និងបានអះអាងថាយ៉ាងហោចណាស់មានសមាជិកកម្លាំងសន្តិសុខចំនួន២ក្រុមត្រូវចលនាប្រជាជនសម្លាប់នៅក្នុងក្បួនតវ៉ា។
គួររំលឹកផងដែរថា ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាងចលនាប្រជាជនជាមួយនឹងកម្លាំងយោធាភូមា បានកើតឡើងអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយការតវ៉ានាំឲ្យមានការប្រយុទ្ធគ្នាភាគច្រើនកើតឡើងចេញពីក្រុមបាតុករ។ ទូរទស្សន៍រដ្ឋភូមាចុះផ្សាយថាកងកម្លាំងយោធាចេញធ្វើប្រតិបត្តិការកំពូលប្រឆាំងនឹងកម្លាំងឯករាជ្យ Kachin (Kachin Independence Army) នៅភាគខាងជើងប្រទេសភូមា ប៉ុន្តែពុំទាន់មានការបញ្ជាក់ពីការទទួលបានឯករាជ្យណាមួយនៅឡើយទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Aljazeera ចុះផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១