គណៈប្រតិភូ​សន្តិសុខ​អ៊ីរ៉ាក់​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ឃឺ​ដ

0

គណៈប្រតិភូ​សន្តិសុខ​អ៊ីរ៉ាក់​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ឃឺ​ដ​នៅ​ថ្ងៃអាទិត្យ​នេះ​ដើម្បី​ពិភាក្សា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្រុង Sinjar និង​បញ្ហា​សន្តិសុខ​តំបន់​ដែលមាន​ជម្លោះ​ជាមួយ​មន្ត្រី​ក្នុង​តំបន់។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​អ៊ីរ៉ាក់​បានឱ្យដឹងថា​គណៈ​ប្រតិភូ​សន្តិសុខ​ជាន់ខ្ពស់​អ៊ីរ៉ាក់​ដឹកនាំ​ដោយ​លោក Qassem Al-Araji ទីប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់ និង​សមាជិក​ចូលរួម​មានដូចជា​នាយ​ក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ និង​ប្រឆាំង​ភេរវកម្ម​នៅក្នុង​ក្រសួងមហាផ្ទៃ កងកំលាំង​ចម្រុះ​អ៊ីរ៉ាក់ និង​មេបញ្ជាការ​យោធា​មួយចំនួន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ឃឺ​ដ។

ទីភ្នាក់ងារសារព័ត៌មាន​អ៊ីរ៉ាក់​បាន​ប្រាប់​ឱ្យដឹងទៀតថា​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ពិភាក្សា​អំពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្រុង Sinjar បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​ដែលមាន​ជម្លោះ និង​ការសម្របសម្រួល​រួមគ្នា​រវាង​ភាគី​ទាំងពីរ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី kurdiu ចេញផ្សាយ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here