IS មានបំណង​បំបាត់​ពូជសាសន៍​យ៉ា​ហ្សី​ឌី ក្នុងប្រទេស​អ៊ីរ៉ាក់

0

អ៊ីរ៉ាក់៖ ប្រធាន​ក្រុម​ស៊ើបអង្កេត​បទឧក្រិដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ លោក Karim Khan មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​ថា មាន​ភស្តុតាង​ជាក់ស្តែង និង​គួរ​ឲ្យ​ជឿជាក់​បង្ហាញ​ពី​ក្រុម​ភេរវ​ករ​មានបំណង​ធ្វើអំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​យ៉ា​ហ្សី​ឌី។

លោក Khan  ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ ”ដោយយោង​ទៅតាម​ការស៊ើបអង្កេត​ឯករាជ្យ និង​មិន​លម្អៀង​តាម​ស្តង់ដារ​អន្តរជាតិ និង​ការអនុវត្ត​ដ៏​ល្អ​បំផុត​របស់​អង្គការសហប្រជាជាតិ លោក​ហ៊ាន​អះអាង​បាន​ថា មាន​ភស្ដុតាង​ពិតប្រាកដ និង​គួរឱ្យ​ជឿជាក់​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​ប្រជាជន​យ៉ា​ហ្សី​ឌី ដែល​បង្ហាញថា​ជា​អំពើ ប្រល័យពូជ​សាសន៍​យ៉ាងច្បាស់” ។

លោក​បន្ថែមទៀតថា កាន់តែ​ពិសេស​នោះ​គឺ​អាជ្ញាធរ​កំណត់​បាន​អត្តសញ្ញាណ​ជនល្មើស​មួយចំនួន​រួចមកហើយ ដែល​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​បទឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​សហគមន៍​ជនជាតិ​យ៉ា​ហ្សី​ឌី ។

ក្រុម​ឧទ្ទាម IS ពិត​ជាមាន​គោលបំណង​សំខាន់​ក្នុងការបំបាត់​ជនជាតិ​យ៉ា​ហ្សី​ឌី ចោល​ទាំងស្រុង ដោយសារតែ​សកម្មភាព​របស់​ភេរវ​ករ​គឺ​តែងតែ​កែប្រែ​ប្រជាជន​ទាំងនោះ​ឲ្យ​គោរព​តាម​ពួកគេ ឬក៏​សម្លាប់​ប្រជាជន​ទាំងនោះ​ចោល​តែម្តង ហើយ​ទង្វើ​ទាំងនេះ​កើតឡើងដដែលៗលើ​ជនជាតិ​យ៉ា​ហ្សី​ឌី នៅ​ភូមិ​ជាច្រើនផ្សេងៗគ្នា​ក្នុងប្រទេស​អ៊ីរ៉ាក់៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន xinhuanet ចុះផ្សាយ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here