កម្លាំងអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសសារជាថ្មីទៅលើតំបន់ហ្គាហ្សា (Gaza) ក្រោយពីក្រុមសកម្មប្រយុទ្ធហ៉ាម៉ាស់ បាញ់គ្រាប់រ៉ូកែតចូលទៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល។
យោងតាមប្រភពក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ប្រជាជនចំនួន ២០នាក់ ដោយមានទាំងក្មេងៗ ត្រូវបានសម្លាប់ និងបណ្តាលឲ្យប្រជាជនចំនួន ៦៥នាក់ផ្សេងទៀតរងរបួស។
សូមរំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធហាម៉ាគ្រប់គ្រងនៅតំបន់ហ្គាហ្សាធ្លាប់បានធ្វើការបាញ់រ៉ុក្កែតជាច្រើនគ្រាប់ចូលទៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល ក្រោយមកកងកម្លាំងអ៊ីស្រាអែលវាយបកទៅវិញ ដោយសម្រុកចូលទៅក្នុងវិហារអាល់ អាសា (Al-Aqsa) បណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់រងរបួស។ ក្រុមសកម្មប្រយុទ្ធហាម៉ាបានដាក់ឱសានវាទឲ្យកងកម្លាំងអ៊ីស្រាអែលចាកចេញពីវិហារអ៊ីស្លាមអាល់អាសាដែលជាទីកន្លែងសក្ការៈគោរពបូជាធំទី៣របស់ជនជាតិជ្វីហ្វ។
ភាពតានតឹងនៅក្នុងក្រុងយេរូសាឡឹមកើតឡើងដោយសារតែមានការបង្ខំឲ្យគ្រួសារមួយចំនួនរបស់ជនជាតិប៉ាឡេស្ទីនចាកចេញពីសង្កាត់សេកចារាស់ ( Sheikh Jarrah) និងដោយសារតែកងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយឆ្មក់ទៅលើទីក្រុងអាល់អាសានៅរាត្រីមួយក្នុងថ្ងៃប្រារព្ធពិធីបុណ្យរ៉ាម៉ាដាន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Aljazeera ចុះផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១