ភេរ​វករ IS ចំនួន ៥នាក់​ត្រូវ​កម្លាំងយោធា​សម្លាប់​ក្នុងប្រទេស​អ៊ីរ៉ាក់

0

ប្រទេស​អ៊ីរ៉ាក់៖ យោធា​អ៊ីរ៉ាក់​និយាយថា សមាជិក​ភេរ​វករ IS ចំនួន ៥នាក់ ត្រូវបាន​សម្លាប់​នៅ​ថ្ងៃ​អង្គារ​ក្នុងការ​ប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅ​ភាគ​ខាងជើង​ខេត្ត​នី​នឺ​វា (Nineveh)។

ក្រសួងការពារជាតិ​អ៊ីរ៉ាក់​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ដោយ​ផ្អែកលើ​របាយការណ៍​ចារកម្ម​ថា  យោធា​អ៊ីរ៉ាក់​បាន​វាយឆ្មក់​ចូលទៅ​ទីតាំង​លាក់ខ្លួន​របស់​ក្រុម IS ក្បែរ​ភូមិ​មួយ​ក្នុង​ខេត្ត​នី​នី​វេ និង​សម្លាប់​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន ៥នាក់ ដែលមាន​ពាក់​ខ្សែក្រវាត់​បំផ្ទុះ​គ្រាប់បែក។ កម្លាំងយោធា​ថែមទាំង​បាន​រឹបអូស​យក​អាវុធ និង​បំផ្លាញ​ជម្រក​របស់​ភេរ​វករ។

កម្លាំងយោធា​អ៊ីរ៉ាក់​ធ្វើ​ប្រតិបត្តិការ​នេះ​ក្រោយ​ពេលដែល​ក្រុម​ភេរ​វករ​ISបង្កើន​ការវាយប្រហារ​របស់​ពួកគេ​លើ​កងកម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល​នៅក្នុង​ខេត្ត​ស៊ុននី (Sunni ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់។

គួរ​រំលឹក​ផងដែរ​ថា ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​ចាប់តាំងពី​កងកម្លាំង​អ៊ីរ៉ាក់​ធ្វើ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​កម្ចាត់​ក្រុម​ឧទ្ទាម IS ទូរ​ទាំង​ប្រទេស​នៅ​ចុងឆ្នាំ២០១៧ ។ ទោះជា​យ៉ាងណា សមាជិក​ក្រុម​ឧទ្ទាម​ដែល​លាក់ខ្លួន​តាម​តំបន់​ដាច់ស្រយាល និង​តំបន់​វាល​ខ្សាច់​នៅតែ​បន្ត​វាយឆ្មក់​សម្លាប់​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល​ជា​បន្តបន្ទាប់៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here