TikTok បាន​ផ្លាស់​ប្ដូរ​ទម្លាប់​ពេលព្រឹក​របស់​ក្មេង​នៅក្នុង​ប្រទេស​ហ្វាំ​ង​ឡង់

0

ក្រុមហ៊ុន DNA  លើកឡើង​នៅ​ថ្ងៃ​អង្គារ ទី១១ ខែឧសភា​ថា បណ្តាញ​សង្គម​ចែករំលែកវីដេអូរ TikTok បាន​ផ្លាស់ប្តូរ​ទម្លាប់​ពេលព្រឹក​របស់ក្មេងៗនៅក្នុង​ប្រទេស​ហ្វាំ​ង​ឡង់។

TikTok គឺជា​បណ្តាញ​សង្គម​ចែករំលែក​វីដេអូរ​រយៈ​ពេល​មួយ​នាទី​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន ដែល​កំពុង​ទទួលបាន​ការគាំទ្រ​បំផុត​នាពេល​បច្ចុប្បន្ន។ យ៉ាងណាមិញ អ្នក​ដែល​និយម​ប្រើប្រាស់​កម្មវិធី​នេះ​ភាគច្រើន​គឺជាក្មេងៗ ។

“ពីមុនមក ក្មេងៗធ្លាប់តែ​មើល​ទូរទស្សន៍​មុន​ទៅ​សាលារៀន ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​បែរជា​ចំណាយពេល​វេលា​លើ​បណ្តាញ​សង្គម TikTok នៅពេល​ព្រឹក” នេះ​បើ​យោងតាម​ការលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍។

ទិន្នន័យ​ស្ថិតិ​ទូរស័ព្ទដៃ​ប្រមូល​ដោយ​ក្រុមហ៊ុន DNA បានបង្ហាញ​យ៉ាងច្បាស់​ថា ការប្រើប្រាស់​បណ្តាញ​សង្គម TikTok មាន​កំណើន​យ៉ាងខ្លាំង​ចន្លោះ​ពី​ម៉ោង៧ព្រឹក និង​ម៉ោង៨ព្រឹក ខណៈដែល​ទិន្ន័យ​បែបនេះ​ពុំមាន​នៅលើ​បណ្តាញ​សង្គម​ផ្សេងទៀត​នោះទេ។

អនុប្រធាន​ផ្នែក​អាជីវកម្ម​អ៊ី​ន​ធឺរ​ណិ​ត និង​ទូរទស្សន៍ លោក Jarno Haikonen បញ្ជាក់ថា បច្ចុប្បន្ន​ប្រជាជន​ហ្វាំ​ង​ឡង់​បាន​បណ្តា​យ​ឲ្យក្មេងៗប្រើប្រាស់​បណ្តាញ​សង្គម TikTok ក្លាយជា​សកម្មភាព​ទី១ របស់ក្មេងៗនៅពេល​ព្រឹក។  យ៉ាងណាមិញ យោងតាម​ការស្ទង់មតិ​មួយ​ផ្សេងទៀត​រកឃើញថា អ្នកប្រើប្រាស់ TikTok ដែលមាន​អាយុ​ចន្លោះ​ពី១៦ ដល់២៤ ឆ្នាំ មាន​ចំនួន ៧០ភាគរយ។ ចំណែកឯ​អ្នកប្រើប្រាស់​ដែលមាន​អាយុ​ពី២៥ ដល់៣៤ឆ្នាំ មាន​ចំនួន ១៩ភាគរយ ហើយ​អ្នកប្រើប្រាស់​ជា​មនុស្ស​ចាស់​មាន​តិច​ជា ១០ភាគរយ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here