ក្រុម​សកម្មប្រយុទ្ធ IS វាយប្រហារ​កងកម្លាំង​យោធា​ក្នុង​តំបន់​ឃឺ​ដ

0

ការវាយប្រហារ​ចុងក្រោយ​របស់​ក្រុម​សកម្មប្រយុទ្ធ IS លើ​កង​កម្លាំងយោធា Peshmerga ស្ថិតនៅ​តំបន់​ឃឺ​ដ​បាន​បណ្តាលឱ្យ​កងកម្លាំង​ជនជាតិ​ឃឺ​ដ​ម្នាក់​ស្លាប់។

នៅ​យប់​ថ្ងៃ​អង្គារ​វេលា​ម៉ោង​ប្រហែលជា ១០ និង០០នាទី​យប់ ម៉ោង​នៅ​រដ្ឋធានី​អេ​ល​ប៊ី​ល (Erbil) ក្រុម​ឧទ្ទាម IS បាន​វាយប្រហារ​លើ​កងកម្លាំង​យោធា Peshmerga ស្ថិតនៅក្នុង​តំបន់​មួយ ស្ថិតនៅ​ចន្លោះ​ភូមិ Balaga និង Omar Bil។

នៅក្នុង​ហេតុការណ៍​វាយប្រហារ​នេះ បាន​បណ្តាលឱ្យ កងកម្លាំង​យោធា Peshmerga ម្នាក់​រងរបួស​ធ្ងន់ ហើយ​ក្រោយមក​បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ។

គួររំលឹកថា​មេដឹកនាំ​ឃឺ​ដ​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​អំពី​ការកើតឡើង​ជាថ្មី​របស់​ក្រុម​សកម្មប្រយុទ្ធ IS ស្ថិតនៅក្នុង​តំបន់ផ្សេងៗនៃ​ប្រទេស​អ៊ីរ៉ាក់ ជាពិសេស​ស្ថិតនៅក្នុង​ទឹកដី​ដែលមាន​ជម្លោះ​រវាង​រដ្ឋធានី​អេ​ល​ប៊ី​ល និង​រដ្ឋធានី​បា​ដា​ដ ដែលជា​ទីកន្លែង​ដែល​ក្រុម​ជី​ហាដ​និយម​អនុវត្ត​សកម្មភាព​ភេរវកម្ម៕

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី basnews ចេញផ្សាយ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here