ទាហាន​អ៊ីស្រាអែល ១នាក់​ស្លាប់​ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​មី​ស៊ី​ល

0

ទាហាន​អ៊ីស្រាអែល​និយាយថា ទាហាន​អ៊ី​ស្រ​អែល​ចំនួន ១នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ហេតុការណ៍​វាយប្រហារ​គ្រាប់​មី​ស៊ី​ល​នៅ​ជិត​តំបន់​ហ្គា​ហ្សា។ ហេតុការណ៍​នោះ​កើតឡើង​នៅ​ថ្ងៃ​ពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ។

អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​ឲ្យ​ដឹងថា ទាហាន​ដែល​ស្លាប់​រូបនោះ​មាន​ឈ្មោះថាអូ​ម័​រ តា​ប៊ី​ប (Omer Tabib) អាយុ ២១ឆ្នាំ មកពី​ស្រុក​អេ​ឡៃ​គីម (Eliakim) ភាគ​ខាងជើង​ប្រទេស​អ៊ី​ស្រ​សា​អែល។

យោងតាម​ការលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹងថា តា​ប៊ី​ប​ត្រូវបាន​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ ក្រោយពី​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​បាញ់​គ្រាប់​មី​ស៊ី​ល​ប្រឆាំងនឹង​រថក្រោះ។ ហេតុការណ៍​នោះបាន​កើតឡើង​ក្នុងកំឡុងពេល​ដែល​លោក​ចេញ​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ការពារ​សហគមន៍​ដែលមាន​ទីតាំង​ក្បែរ​នោះ។

ហេតុការណ៍​នោះ​ក៏បាន​បណ្តាល​ឲ្យ​ទាហាន​ចំនួន ២នាក់​ផ្សេងទៀត​រងរបួស​ដោយ​ទាហាន​ម្នាក់​រងរបួស​ស្រាល និង​ម្នាក់ទៀត​រងរបួស​ធ្ងន់។

ចំណែកឯ​ភាគី​អ៊ីស្រាអែល​និយាយថា ទាហាន​អ៊ីស្រាអែល​បានសម្លាប់​សមាជិក​ជាន់​ខ្ពស់​របស់​សកម្មប្រយុទ្ធ​ហ៉ា​ម៉ាស់​ចំនួន ១៦នាក់​នៅក្នុង​ការវាយប្រហា​រ​តាម​អាកាស។

គួរបញ្ជាក់​ផងដែរ​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៥៣នាក់ និង​ទាហាន​អ៊ីស្រាអែល ចំនួន ៦នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​តំបន់​ហ្គា​ហ្សា​ដោយ​គិត​ចាប់​ពីថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ នៅក្នុង​ជម្លោះ​រវាង​កម្លាំងយោធា​អ៊ីស្រាអែល ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់​ហ្គា​ហ្សា ដែល​កើតមាន​ចាប់តាំងពី​ឆ្នាំ២០១៤មក៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here