យន្តហោះ​គ្មាន​មនុស្ស​បើក៨គ្រឿង និង​មី​ស៊ី​ល៣គ្រាប់​ត្រូវ​កងកម្លាំង​ចម្រុះ​ស្ទាក់ចាប់

0

កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កម្លាំងចម្រុះ​ស្ទាក់ចាប់​ដ្រូ​ន(យន្តហោះ​គ្មាន​មនុស្ស​បើក) ចំនួន ០៨គ្រឿង និង​មី​ស៊ី​ល​ចំនួន ៣គ្រាប់ ដែល​បាញ់​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី។

កម្លាំងចម្រុះ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ប្រព័ន្ធ​ការពារ​អាកា​សអា​រ៉ា​ប៊ី​សា​អូឌីត​បាន​ស្ទាក់ចាប់ និង​បំផ្លាញ​ដ្រូ​ន​ដឹក​គ្រាប់បែក​ចំនួន ៨គ្រឿង និង​មី​ស៊ី​ល​ចំនួន ៣គ្រាប់​ដែល កំណត់​គោលដៅ​លើ​ទឹកដី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។  គ្រាប់​ទាំងនោះ​បាញ់​បង្ហោះ​ដើម្បី​សម្លាប់​ជន​ស៊ីវិល ដូច្នេះហើយ​កងកម្លាំង​ចម្រុះ​បាន​ចាត់​វិធានការណ៍​ទប់ស្កាត់​ដើម្បី​ការពារ​ប្រជាជន។

សូមបញ្ជាក់ថា ការវាយប្រហារ​នេះ​គឺជា​ការ​វ​វាយប្រហារ​មួយ​ក្នុងចំណោម​ការវាយប្រហា​រផ្សេងៗទៀត ដែល​កំណត់​គោលដៅ​លើ​តំបន់ផ្សេងៗនៅ​ប្រទេស​រ៉ា​ប៊ី​សា​អូឌីត។

នៅ​ថ្ងៃ​ចន្ទ ទី១០ ខែឧសភា កម្លាំងចម្រុះ​ក៏បាន​ស្ទាក់ចាប់​គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់ ដែល​បានកំណត់​គោលដៅ​លើ​អាកាស​យាន្ត​ដ្ឋា​ន Abha International Airport។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន​xinhuanet ចុះផ្សាយ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here