មេដឹកនាំ​អ៊ីរ៉ង់​សន្យាថា នឹង​ផ្តល់​ការគាំទ្រ​ពេញទំហឹង​ដល់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់

0

(អ៊ីរ៉ង់)៖ នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ហ៉ា​ម៉ាស់ លោក អ៊ី​ស​ម៉េ​ល ហា​នី​យ៉េ (Ismail Haniyeh) មេបញ្ជាការ​កងពលតូច​កង​អង្គរក្ស​បដិវត្ត​អឺ​រ៉ង់​អា់​ឃូ​ដលោក អេស​ម៉េ​ល ហ្គា​អា​នី (Esmail Qa’ani)   ធានាថា​នឹង​ផ្តល់នូវ​ការគាំទ្រ​ទាំងស្រុង​ដល់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់។

យោងតាម​បណ្តាញ​ព័ត៌មាន​អាល់​អា​ឡា​ម​បញ្ជាក់​ឲ្យ​ដឹងថា លោក​ហា​នី​យ៉េ​អរគុណ​ដល់មេដឹកនាំ​អ៉ឺ​រ៉ង់​ដែល​បានផ្តល់​ការគាំទ្រ ហើយ​លោក​ថែមទាំង​អះអាងថា ការប្រយុទ្ធ​ជាមួយប្រទេស​អ៊ីស្រាអែល​ពុំមែន​ជា​កាតព្វកិច្ច​របស់​សកម្ម​ប្រយុទ្ធ​ហ៉ា​ម៉ាស់​តែ​ម្នាក់​នោះទេ ប៉ុន្តែវា​គឺជា​កាតព្វកិច្ច​របស់​ជ​ន​ជាតិ​អ៊ីស្លាម​ទាំងអស់​នៅ​ទូរ​ទាំង​ពិភពលោក។

យ៉ាងណាមិញ នៅក្នុង​ជម្លោះ​មួយ​នេះ​ប្រទេស​អ៊ីរ៉ង់​ពុំ​សូវ​ចេញមុខ​ខ្លាំង​នោះទេ។ យោងតាម​ការសង្កេត​ជាក់ស្តែង​ឃើញថា ការចរចា​រលើ​អាវុធ​នុយក្លេអ៊ែរ​ជា​កត្តា​ចម្បង​សំខាន់​មួយ ដែល​ប្រទេស​អ៊ីរ៉ង់​មិន​ចង់​បាត់បង់ ដូច្នេះហើយ​នោះ​គឺជា​មូល​ហេតុដែល​ប្រទេស​អ៊ីរ៉ង់​ពុំ​លូកដៃ​ខ្លាំង​ទៅក្នុង​ជម្លោះ​មួយ​នេះ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Aljazeera ចុះផ្សាយ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here