កម្លាំងតួកគីសម្លាប់សមាជិក PKK ចំនួន ១១៣នាក់ក្នុងប្រតិបត្តិការមួយ

0

កម្លាំងសន្តិសុខតួកគីសម្លាប់សមាជិកបក្សពលករឃឺដ (Kurdistan Workers’ Party) ចំនួន ១១៣នាក់ក្នុងប្រតិបត្តិការប្រ​ឆាំងភេរវកម្មថ្មីមួយនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមប្រសាសន៍របស់លោករដ្ឋមន្រ្តី្កក្រសួងការពារជាតិហ៊ូលូស៊ី អាក័រ (Hulusi Akar)ដែលលើកឡើងនៅថ្ងៃចន្ទ។

ជំរំ និងជម្រកស្នាក់អាស្រ័យរបស់សមាជិកបក្សពលករឃឺដ(PKK) ចំនួន១០៧ត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងប្រតិបត្តិការ Pence-Simsek និង Pence-Yildirim នេះបើយោងតាមការលើកឡើងរបស់លោកអាក័រនៅក្នុងកិច្ចប្រជុំជាមួយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធតួកគី។ លោកបញ្ជាក់បន្ថែមថា សមាជិកបក្សពលករឃឺដចំនួន ១០៧០នាក់ត្រូវបានសម្លាប់ដោយគិតចាប់ពីខែមករាមក។

ប្រតិបត្តិការមួយនៅក្នុងចំណោមប្រតិបត្តិការទាំងអស់កម្លាំងតួកគីបានធ្វើឡើងទាំងនៅក្នុងប្រទេស និងឆ្លងកាត់ព្រំដែន។កងកម្លាំងតួកគីចាប់ផ្តើមបើកប្រតិបត្តិការវាយប្រហារតាមផ្លូវគោក និងតាមអាកាសប្រឆាំងនឹងសមាជិកបក្សពលករឃឺដនៅក្នុងតំបន់មេទីណា(Metina)និងអាវ៉ាស៊ីនប៉េសៀន(Avasin-Basyan) ក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់ពីថ្ងៃទី២៣ ខែមេសា។

ក្រោយមកទៀត កងកម្លាំងតួកគីនៅតែបន្តធ្វើប្រតិបត្តិការកំណត់គោលដៅលើមូលដ្ឋានរបស់សមាជិកបក្សពលករឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ចំណែកឯ បក្សពលករឃឺដ(PKK) ដែលត្រូវប្រទេសតួកគី សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប ចាត់ទុកថាជាអង្គភាពភេរវករ បានធ្វើសកម្មភាពបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់
រយៈពេលច្រើនជាង៣០ឆ្នាំមកហើយ ដោយពួកគេថែមទាំងអះអាងថា បានសម្លាប់មនុស្សចំនួន៤០, ០០០នាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here