កម្លាំងគ្រប់គ្រងដោយសហរដ្ឋអាមេរិកបន្តប្លន់យកទ្រព្យសម្បត្តិរបស់ប្រទេសស៊ីរីមានដូចជាឡានកុងតឺន័រថ្មីៗ និងឡានដឹកប្រេងជាច្រើនគ្រឿង ដោយបានចាកចេញពីទីក្រុងហាស្កា (Hasaka) ឆ្លងកាត់ច្រកព្រំដែនខុសច្បាប់អាលវ៉ាលីដ ( al-Walid) ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃចន្ទ។
បណ្តាញសារព័ត៌មាននៅក្នុងតំបន់ al-Ya’arubyia ប្រាប់អ្នកយកព័ត៌មានសាណាថា ក្បួនរថយន្តកាន់កាប់ដោយកម្លាំងសហរដ្ឋអាមេរិកមានឡានកុងតឺន័រធំៗចំនួន ៤០គ្រឿង ដែលមានដឹកធុងប្រេង រួមទាំងឡានដឹកប្រេងជាច្រើនគ្រឿងផ្សេងទៀតមានការអមដំណើរដោយរថយន្តយោធាចាកចេញពីអាកាសយានដ្ឋានក្រាប់ អាល់ជ័រ (Khrab al-Jir) ឆ្លងកាត់ច្រកព្រំដែនខុសច្បាប់អាលវ៉ាលីដ។
គួរបញ្ជាក់ផងដែរថា កម្លាំងតួកគីគ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅតែបន្តលួចឬប្លន់យកប្រេង និងស្រូវអង្កររបស់ប្រទេសស៊ីរ៉ីជារៀងរាលថ្ងៃ ខណៈដែលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្បួនរថយន្តដឹកទំនិញធំៗចំនួន៣៨គ្រឿង និងប្រអប់កុងតឺន័រជាច្រើនមានផ្ទុកស្រូវសាលី និងប្រេងបានចាកចេញពីតំបន់អាល់ចាហ្សេរ៉ា (al-Jazeera) ឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីរ់ាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានSANA ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១