ទាហាននីហ្សេរីយ៉ា៣នាក់ត្រូវក្មាន់កាំភ្លើងបាញ់សម្លាប់

0

ប្រទេសនីហ្សេរីយ៉ា៖ អភិបាលក្រុងនៃប្រទេសនីហ្សេរីយ៉ាមានប្រសាសន៍នៅថ្ងៃអង្គារថា ទាហានចំនួន ០៣នាក់ត្រូវបានសម្លាប់ក្នុងជម្លោះជាមួយក្រុមចោរប្រដាប់អាវុធមួយក្រុមនៅទីក្រុងនីហ្សេ ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា។

លោកអាប៊ូប៉ាកា សេនី ប៉េឡូ អភិបាលក្រុងនីហ្សេ ប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមីណាថា ទាហានមួយក្រុមធ្វើប្រតិបត្តិការបង្ក្រាបចោរប្រដាប់អាវុធមួយក្រុម បណ្តាលឲ្យទាហានចំនួន ០៣នាក់ និងចោរប្រដាប់អាវុធចំនួន ០២នាក់ស្លាប់។
លោកសានី ប៉េឡូ មានប្រសាសន៍ថា ក្រុមចោរប្រដាប់អាវុធបម្រុងរត់គេចខ្លួន តែត្រូវកម្លាំងទាហានស្ទាក់ជាប់។

លោកបន្ថែមថា ទោះបីជាពេលនេះមានសកម្មភាពចោរប្លន់ក្នុងទីក្រុង ក៏ស្ថានភាពសន្តិសុខ ក្នុងតំបន់មួយចំនួនចាប់ផ្តើមវិលត្រលប់មករកភាពធម្មតា ដោយសារតែមានការពង្រាយកម្លាំងការពារ។

នាពេលថ្មីៗនេះ ការវាយប្រហារពីខ្មាន់កាំភ្លើងបានកើតឡើងនៅទូទាំងប្រទេសអាហ្វ្រិកដែលមានប្រជាជនច្រើនបំផុត ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងប្រតិបត្តិសន្តិសុខក្នុងតំបន់៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here