ស្តេច​ប្រទេសអារ៉ាប៊ីសាអូឌីត​បញ្ជាក់​ថា ​នឹង​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ផ្តល់​ការ​គាំ​ទ្រ​ដល់​ប្រទេស​ប៉ាឡេស្ទីន

0

ប្រទេសអារ៉ាប៊ីសាអូឌីត៖ស្តេចប្រទេសអារ៉ាប៊ីសាអូឌីត សាលម៉ាន ប៊ីន អាបដុលឡាហ្ស៉ីស អាល សោឌី (Salman bin Abdulaziz Al Saudi) បានបញ្ជាក់នៅថ្ងៃសុក្រពីកិច្ចខិតខំប្រឹងប្រែងបន្តរបស់ប្រទេសខ្លួនដើម្បីគាំទ្រដល់ប្រទេសប៉ាឡេស្ទីន។​ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត។

ស្តេចបានបញ្ជាក់ក្នុងអំឡុងពេលនិយាយទូរស័ព្ទជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក
ម៉ាម៉ូដ អាបាស់ (Mahmoud Abbas)​ ដោយលោកអាបាស់បានកោតសរសើរចំពោះការគាំទ្ររបស់រដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីតតាមរយៈអង្គភាពអន្តរជាតិអ៊ីស្លាម និងអារ៉ាប់។

យ៉ាងណាមិញ រដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានធ្វើកិច្ចស្វាគមន៍ក្នុងសេចក្តីថ្លែងការណ៍មួយ​នៅថ្ងៃសុក្រចំពោះការប្រកាសបទឈប់បាញ់គ្នានៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ដោយបានបង្ហាញការកោតសរសើរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប និងអង្គការអន្តរជាតិនៅក្នុងការដោះស្រាយជម្លោះនេះ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២២ ខែឧសភា

LEAVE A REPLY

Please enter your comment!
Please enter your name here