នៅថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោកហ្កាប៊ីអេសកេណាហ្ស៊ី (Gabi Ashkenazi) ប្រាប់ទៅកាន់សមភាគីអេហ្ស៊ីប លោក សាមេ ស្ហាវគ្រី (Sameh Shoukry) ថា ប្រទេសអ៊ីស្រាអែលសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីបក្នុងការស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។
លោកកេណាហ្ស៊ីបានបញ្ជាក់អំឡុងពេលជជែកគ្នាតាមទូរស័ព្ទជាមួយលោកស្ហាវគ្រី ថា កងកម្លាំងអ៊ីស្រាអែលនឹងរក្សាជំហរគោរពតាមបទឈប់បាញ់ដោយរក្សាភាពស្ងប់់ស្ងាត់ នេះបេីតាមការលេីកឡេីងក្នុងសេចក្តីថ្លៃងការ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា លោករដ្ឋមន្រ្តីទាំងពីរថែមទាំងបានពិក្សាគ្នាពីវិធានការណ៍នានាដើម្បីជួយសម្រួលដល់ការកសាងតំបន់ហ្គាហ្សាឡើងវិញ ខណៈដែលភាគីទាំងកំពុងតែបញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការសម្របសម្រួលក្នុងចំណោមប្រទេសអ៊ីស្រាអែល ប្រទេសអេហ្ស៊ីប ប្រទេសប៉ាឡេស្ទីន និងដៃគូអន្តរជាតិផ្សេងទៀតដើម្បីបន្តនូវបណ្តាញទំនាក់ទំនង និងស្ថេរភាពសន្តិសុខ។
គួររំលឹកផងដែរថា ប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip) បានយល់ព្រមទទួលយកកិច្ចព្រមព្រៀងរបស់ប្រទេសអេហ្ស៊ីប ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅម៉ោង២ព្រឹក ថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ក្នុងការបញ្ចប់ជម្លោះបង្ហូរឈាមរយៈពេល១១ថ្ងៃ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ចំនួន ២៤៣នាក់ និងអ៊ីស្រាអែលចំនួន ១២នាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១