ប្រទេសអាហ្វហ្គានីស្ថាន៖កងកម្លាំងពិសេសសម្រុកចូលទៅទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅភាគខាងជើងខេត្តបាកឡាន (Baghlan) ក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានសង្គ្រោះកម្លាំងសន្តិសុខចំនួន ០៨នាក់ ចេញពីមន្ទីឃុំខ្លួនរបស់ក្រុមប្រដាប់អាវុធនៅថ្ងៃចន្ទ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ព។
ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ក្នុងភូមិអូម៉ាឃីល (Omarkhil) ស្រុកអ៊ីម៉ាកខាហ្ស៉ី (e-Markazi) ខេត្តបាកឡាន នេះបើតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ដោយប្រភពដដែលបន្ថែមថា កម្លាំងសន្តិសុខក៏បានបំផ្លាញទីតាំងលាក់ខ្លួនរបស់សមាជិកក្រុមសកម្មប្រយុទ្ធផងដែរ។
ស្រុកអ៊ីម៉ាកខាហ្ស៉ី (e-Markazi) ក្នុងខេត្តបាកឡាន បានក្លាយជាទីតាំងប្រយុទ្ធរវាងកម្លាំង
រដ្ឋាភិបាល និងសមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់នៅរយៈពេលបីសប្តាហ៍កន្លងមកនេះ។
ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលគ្រប់គ្រងតំបន់មួយចំនួនក្នុងខេត្តបាកឡាន និងខេត្តផូលអ៊ីខូមរ៉ី (Pul-e-Khumri) ដែលជារាជធានីរបស់ខេត្តនេះមានចម្ងាយ១៦០គីឡូម៉ែត្រពីទីក្រុងកាប៉ុល និងបានបង្កើនសកម្មភាពចាប់តាំងពីកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកបានដកកម្លាំងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី១ ខែឧសភាមមកនោះ ពុំទាន់បានធ្វើអត្ថាធិប្បាយលើប្រតិបត្តិការរបស់កងកម្លាំងរដ្ឋាភិបាលនៅឡើយទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១