មេបញ្ចាការនៃកងពលតាលីបង់១នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នា

0

ប្រទេសអាហ្វហ្គានីស្ថាន៖ ក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារថា មេបញ្ចាការនៃកងពលដ៏ សំខាន់ មួយ រូប របស់ក្រុមតាលីបង់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា ជាមួយកងកម្លាំងរដ្ឋាភិបាលនៅភាគខាងជើងខេត្តហ្វាយ៉ាប (Faryab) ក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅយប់ថ្ងៃចន្ទ។

“លោកខារ៉ីចាបា (Qari Jabar) ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នាជាមួយកងកម្លាំងការពារជាតិអាហ្វហ្គានីស្ថាន និងកម្លាំងសន្តិសុខ (ANDSF) នៅក្នុងភូមិខាតា ខិសឡេក(Qata Qeshlaq) ស្រុកខ្វាចាស្ហាបផស់ (Khwaja Sabz Posh) ខេត្តហ្វាយ៉ាប (Faryab) និងមេដឹកនាំតាលីបង់ម្នាក់ផ្សេងទៀតគឺលោកបេស្ហៀរ អេលៀស ហាមហ្សា (Bashir alias Hamza) រងរបួសនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះផងដែរ” នេះបើតាមការបញ្ជាក់ពីក្រសួង។

មេដឹកនាំតាលីបង់ទាំងពីរនាក់នោះ ធ្លាប់ទទួលខុសលេីការបង្ករឱ្យមានការធ្វេីវិទ្ធង្សនា និងការវាយប្រហារភេរវកម្មក្នុងសង្កាត់មួយរបស់រាជធានីម៉ៃម៉េណា (Maimana) នេះបើយោងតាមសេចក្តីថ្លែងការណ៍។

អ្នកនាំពាក្យបញ្ជាការដ្ឋានលេខ 209 ប្រចាំតំបន់ លោកហានីហ្វ រ៉ីហ្សាយ (Hanif Rezai) ប្រាប់ភ្នាក់ងារសារព័ត៌មានថា នៅខេត្តក្បែរខេត្តចាវចាន (Jawzjan) សកម្មប្រយុទ្ធតាលីបង់ចំនួន ២៧នាក់ត្រូវបានសម្លាប់ និងចំនួន ១២នាក់ផ្សេងទៀតរងរបួសក្នុងប្រតិបត្តិការយោធាបន្តបន្ទាប់នៅតំបន់ហ្វាយហ្សាបាដ (Faizabad) និងអាក់ច៉ា (Aqcha) ក្នុងរយៈបីថ្ងៃកន្លងមកនេះ។

លោកបន្ថែមថា ប្រតិបត្តិការក្នុងមូលដ្ឋានមានការគាំទ្រពីកងកម្លាំងអាកាសអាហ្វហ្កានីស្ថាន ហើយប្រតិបត្តិការនោះនឹងបន្តនៅក្នុងតំបន់ផ្សេងៗទៀតដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធ។

គួររំលឹកផងដែរថា អំពើហិង្សាបន្តយូរហួសពីការរំពឹងទុកក្នុងប្រទេអាស៊ាន ខណៈដែលក្រុមសកម្មប្រយុទ្ធតាលីបង់មានបំណងដណ្តើមកាន់កាប់ទីក្រុងតូចៗ និងស្រុកជាច្រើនតាមរយៈការវាយប្រហារ និងវាយឆ្មក់ជាច្រើនប្រឆាំងជាមួយនឹងកងកម្លាំងសន្តិសុខជាតិអាហ្វហ្កានីស្ថាន៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here