ប្រទេសអ៊ីរ៉ាក់៖ ក្រសួងការពារជាតិតួកគីនិយាយថា សមាជិកបក្សពលករឃឺដ PKK ចំនួន ៨នាក់ត្រូវកងកម្លាំងតួកគីសម្លាប់ក្នុងប្រតិបត្តិការនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់នៅថ្ងៃចន្ទនេះ។
សមាជិកបក្សពលករឃឺដ PKK ចំនួន ០៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសនៅក្នុងតំបន់ហ្គារ៉ា (Gara) និងចំនួន ៣នាក់ផ្សេងទៀតត្រូវបានសម្លាប់ដោយយន្តហោះគ្មានមនុស្សបើករបស់កម្លាំងតួកគីនៅក្នុងតំបន់ហ្សាប(Zap) នេះបើតាមការបញ្ជាក់ពីក្រសួង។
កងទ័ពតួកគីបានបើកការវាយហារលើដី និងតាមអាកាសកំណត់គោលដៅប្រឆាំងនឹង
សាមជិកបក្សពលករឃឺដ PKK ឆ្លងកាត់ព្រំដែនរវាងប្រទេសរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី២៣ ខែមេសា។
កងកម្លាំងតួកគីបានធ្វើប្រតិបត្តិការវាយប្រហារឆ្លងកាត់ព្រំដែនជាញឹកញាប់ទៅលើមូលដ្ឋានរបស់សមជិកបក្សពលករឃឺក PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
បក្សពលករឃឺដ PKK ត្រូវបានប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចុះក្នុងបញ្ចីជាភេរវករ បាននិងកំពុងធ្វើការបះបោរប្រឆាំងជាមួយនឹងកម្លាំងរដ្ឋាភិបាលតួកគីអស់រយៈពេលច្រើនជាង ៣០ឆ្នាំមកហើយ និងថែមទាំងអះអាងថា ពួកគេបានសម្លាប់មនុស្សចំនួន៤០,០០០នាក់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១