មនុស្ស៣នាក់ត្រូវបានសម្លាប់និង៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយនៅក្រៅរាជធានីឆារិខា (Charikar) នៃប្រទេសអាហ្វហ្គានីស្ថាន ភាគខាងកើតនៃខេត្តផាវ៉ាន់ (Parwan) នៅថ្ងៃអង្គារ នេះបើយោងតាមប្រសាសន៍របស់មន្រ្តីសុខាភិបាលក្នុងតំបន់។
ប្រធានមន្ទីរពេទ្យខេត្តដែលមានមូលដ្ឋាននៅរាជធានីឆារិខា លោកម៉ូហាម៉ាដ កាហ្ស៊ីម សានហ្គីន ( Mohammad Qasim Sangin) មានប្រសាសន៍ថា ហេតុការណ៍ផ្ទុះនោះបានកើតឡើងក្នុងតំបន់សឺរ៉ាហ៊ី ហូហ្វៀន ( Sirahi Hofian) នៅពេលរសៀល។
មន្ត្រីប៉ូលិសក្នុងតំបន់ពុំទាន់បានធ្វើអត្ថាធិប្បាយអំពីឧប្បត្តិហេតុនេះនៅឡើយទេ។
សូមបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺជាការវាយប្រហារគ្រាប់បែកលើកទី២ទៅលើរថយន្តមួយគ្រឿង ដែលបានកើតឡើងនៅខេត្តផាវ៉ាន(Parwan) ក្នុងរយៈពេល៤ថ្ងៃនេះ។
គួររំលឹកផងដែរថា នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកលើកមុន បានវាយប្រហារលើរថយន្តក្រុងមួយគ្រឿង ដែលកំពុងដឹកបុគ្គលិកនៃសាកលវិទ្យាល័យនៅខាងក្រៅរាជធានីឆារិខានៅថ្ងៃទី២៩ ខែឧសភា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងបណ្តាលឲ្យមនុស្ស១១នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១