សមាជិកសកម្មប្រយុទ្ធហាម៉ាស់២នាក់ ដែលជាសមាជិកនៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ត្រូវបានសម្លាប់នៅ ថ្ងៃពុធ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកច្នៃមួយនៅប៉ុស្តិ៍ត្រួត ពិនិត្យយោធាកនៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការលើកឡើងរបស់សមាជិកក្រុមសកម្មប្រយុទ្ធ។
នៅក្នុងសេចក្តីថ្លែងព័ត៌មានមួយទៅកាន់ភ្នាក់ងារសារព័ត៌មាន លោកអាល់ ហ្គាសាមប្រ៊ីហ្គេត (al-Qassam Brigades) ដែលជាសមាជិកសាខានៃក្រុមហាម៉ាស់ មានប្រសាសន៍ថា សមាជិកក្រុមសកម្មប្រយុទ្ធហាម៉ាស់ចំនួន ២នាក់ ស្លាប់នៅប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយនៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលពួកគេព្យាយាមដោះ គ្រាប់បែករបស់យោធាអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍បន្ថែមថា គ្រាប់បែកដែលមិនធ្លាប់ផ្ទុះពីមុនមកនោះ មានប្រភពមកពីការវាយប្រហារតាម អាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលដែលមានភាពតានតឹងរយៈពេល ១១ថ្ងៃរវាង កម្លាំងយោធាអ៊ីស្រាអែល និងសមាជិកក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុង តំបន់ហ្គាហ្សា។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក អ៊ី យ៉ាដ អាល់ បឺរហ្សុម ( Eyad al-Bozzom) មាន ប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិ ប៉ាឡេស្ទីន២នាក់ស្លាប់ក្នុងការផ្ទុះមួយនៅឯប៉ុស្តិ៍យោធា
កណ្តាលតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១