ជនស៊ីវិល ៤នាក់ត្រូវបានសម្លាប់និង៤នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកលើរថយន្តក្រុងខ្នាតតូចនៅទីក្រុងកាប៊ុល

0

ប្រទេសអាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យប៉ូលិសលោក ហ្វឺដាវ ហ្វាម៉ាហ្ស (Ferdaus Faramarz) មានប្រសាសន៍ថា ជនស៊ីវិល៤នាក់ស្លាប់ និងនាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកត្រូវរថយន្តខ្នាតតូចមួយគ្រឿង ក្នុងទីក្រុងកាប៊ុលនៅថ្ងៃព្រហស្បតិ៍។

អ្នករងរបួសទាំងអស់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ។ គួរបញ្ជាក់ផងដែរថា នេះគឺជាហេតុការណ៍ផ្ទុះលើកទី៣ ដែលបានវាយប្រហារលើរថយន្តរបស់ជនស៊ីវិលក្នុងទីក្រុងកាប៊ុល នៅរយៈពេល៣ថ្ងៃកន្លងមកនេះ។

សូមរំលឹកផងដែរថា នៅក្នុងហេតុការណ៍ផ្ទុះលើកមុនចំនួនពីរលើកបានបណ្តាលឲ្យជនស៊ីវិលយ៉ាងហោចណាស់ ចំនួន ១០នាក់បាត់បង់ជីវិត និងច្រើនជាង ១០នាក់ផ្សេងទៀតរងរបួស៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here