មន្ត្រីជាន់ខ្ពស់ម្នាក់នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ាក់ត្រូវបានធ្វើឃាត

0

ប្រភពពីអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃច័ន្ទនេះថាមន្ត្រីជាន់ខ្ពស់ម្នាក់នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអ៊ីរ៉ាក់ត្រូវបានគេធ្វើឃាតនៅរដ្ឋធានីបាដាដ។

យោងតាមសារព័ត៌មាន Nasnews បានឱ្យដឹងថាលោកវរសេនីយ៍ឯក Nebras Farman ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់នៅលើរថយន្តរបស់គាត់ក្នុងការវាយប្រហារមួយនៅភាគខាងកើតសង្កាត់ Belediyat ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្លាម Shia។

លោក Farman ជាជនជាតិឃឺដកាន់តំណែងជាប្រធាននាយកដ្ឋានសវនកម្មហិរញ្ញវត្ថុ និងថវិការបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់។

សម្រាប់ឧប្បត្តិហេតុដែលកើតឡើងនេះរដ្ឋាភិបាលអ៊ីរ៉ាក់បានបង្កើតគណៈកម្មាធិការមួយដើម្បីធ្វើការស៊ើបអង្កេត ។
គួររំលឹកថាកាលពីខែមីនាកន្លងទៅវរសេនីយ៍ឯកម្នាក់ទៀតដែលកំពុងបម្រើការឱ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ាក់ក៏ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណធ្វើឃាតផងដែរ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here