តំបន់យោធាស៊ីរ៉ីរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល

0

ប្រទេសស៊ីរ៉ី៖ភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរ៉ីដែលមានឈ្មោះថាសាណា (SANA) រាយការណ៍ថា ការវាយប្រហារ
ដោយមីស៊ីលថ្មីមួយរបស់ប្រទេសអ៊ីស្រាអែលបានកំណត់គោលដៅទៅលើតំបន់យោធាក្នុងប្រទេសស៊ីរ៉ីនៅយប់ថ្ងៃអង្គារ។

ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរីបានទប់ស្កាត់ការវាយប្រហារនោះ ខណៈដែលប្រជាជននៅក្នុងរដ្ឋធានីដាម៉ាស (Damascus) មើលឃើញកាំជ្រួចការពារដែនអាកាសរបស់ប្រទេសស៊ីរីត្រូវបានបាញ់បង្ហោះទៅលើមេឃ។

សារព័ត៌មានសាណាបន្តថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបាញ់ចេញពីដែនអាកាសរបស់សាធារណរដ្ឋលីបង់ ខណៈដែលយន្តហោះចម្បាំងអ៊ីស្រាអែលតែងតែធ្វើការវាយប្រហារស៊ីរីចេញពីសាធារណរដ្ឋលីបង់។

ប្រជាជនមួយចំនួននៅភាគពាយព្យខេត្តឡាតាគា (Latakia) និងតំបន់ភាគកណ្តាលខេត្តហូម (Homs) ប្រាប់ភ្នាក់ងារសារព័ត៌មានថា ពួកគេក៏បានមើលឃើញការវាយប្រហាររបស់អ៊ីស្រាអែលដែរ។

មួយវិញទៀត អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីក៏បានរាយការ៍ផងដែរថា ប្រព័ន្ធការពារអាកាសស៊ីរីនៅក្រុងដាម៉ាស់បានព្យាយាមស្ទាក់ចាប់មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់។

គួររំលឹកផងដែរថា កងកម្លាំងអ៊ីស្រាអែលបានព្យាយាមធ្វើការវាយប្រហារទៅលើទីតាំងយោធាក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយអះអាងថា ពួកគេកំណត់គោលដៅលើកងកម្លាំងអ៊ីរ៉ង់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here