ជាថ្មីម្តងទៀតគណបក្សពលករឃឺដ (PKK) បានវាយប្រហារលើកម្លាំង Peshmerga នៃតំបន់ឃឺដដោយបានសម្លាប់មនុស្សម្នាក់នៅខេត្តឌូក។
ប្រភពក្នុងតំបន់បាននិយាយថាអ្នកលបបាញ់កាំភ្លើងរបស់គណបក្សពលករឃឺដបានតម្រង់គោលដៅទៅលើអ្នកប្រយុទ្ធ Peshmerga ដែលបំពេញភារកិច្ចនៅស្រុក Darkar នៃទីក្រុង Zarho។
យោងតាមសារព័ត៌មាន BasNews បានឱ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា៧:០០នាទីម៉ោងក្នុងស្រុក។
វ៊ហេតុការណ៍នេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគណបក្សពលករឃឺដបានវាយប្រហារលើក្បួនរថយន្តរបស់កងកម្លាំង Peshmerga នៅឯតំបន់ភ្នំ Matina ក្រុង Amedi ដោយបានសម្លាប់មនុស្ស៥នាក់និងរងរបួស៧នាក់។
មន្ត្រីជាន់ខ្ពស់ឃឺដ និងអ៊ីរ៉ាក់ក៏ដូចជាអ្នកតំណាងសម្ព័ន្ធមិត្តលោកខាងលិចនៅទីក្រុង Erbil និងរដ្ឋធានីបាដាដបានថ្កោលទោសចំពោះការវាយប្រហារនេះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១