ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសម្លាប់បុគ្គលិកយោធាស៊ីរ៉ី១១នាក់

0

ប្រទេសស៊ីរ៉ី៖អ្នកឃ្លាំមើលសង្គ្រាមម្នាក់បានរាយការណ៍នៅថ្ងៃពុធថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកំណត់គោលដៅនៅក្នុងតំបន់កណ្តាល និងភាគខាងត្បូងនៃប្រទេសស៊ីរ៉ីពេញមួយយប់ បានសម្លាប់បុគ្គលិកយោធាស៊ីរ៉ីចំនួន១១នាក់។

មន្រ្តីម្នាក់បានស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងអស់ នៅពេលដែលការវាយប្រហារ កំណត់គោលដៅទៅលើមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងទីតាំងយោធាដទៃទៀតក្នុងខេត្តហូម(Homs)នៅភាគកណ្តាលនៃប្រទេសស៊ីរី ​និងនៅទីជនបទនៃរដ្ឋធានី
ដាម៉ាស់(Damascus)។

គួរបញ្ជាក់ផងដែរថា ការវាយប្រហាររបស់អ៊ីស្រាអែលគឺជាសកម្មភាពចុងក្រោយនៅក្នុងចំណោមសកម្មភាពជាច្រើន ដែលបានវាយប្រហារកំណត់គោលដៅទៅលើទីតាំងយោធាស៊ីរីនៅទូទាំងប្រទេសស៊ីរ៉ី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here