ជនសង្ស័យជាភេរវករ១៣នាក់ត្រូវបានចាប់ខ្លួននៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី

0

ប្រទេសឥណ្ឌូនេស៊ី៖ប៉ូលិសឥណ្ឌូនេស៊ីនិយាយនៅថ្ងៃចន្ទថា កម្លាំងប្រឆាំងភេរវកម្មនៃអគ្គស្នងការនគរបាលជាតិ ដែលត្រូវបានគេស្គាល់ថាជាអង្គភាពពិសេស Densus 88 បានចាប់ខ្លួនជនសង្ស័យ ដែលជាភេរវករចំនួន ១៣នាក់នៅក្នុងខេត្តរ៉ីអាវ(Riau)។

ព័ត៌មានលំអិតរបស់ភេវករ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងនោះ មិនត្រូវបានគេចុះផ្សាយនោះទេ។អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិលោកអាម៉ាដរ៉ាម៉ាដាន(Ahmad Ramadhan) មានប្រសាសន៍ថា អង្គភាពពិសេសកំពុងតែបន្តធ្វើការស៊ើបអង្កេតទៅលើករណីនេះ។ គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការរបស់ប៉ូលិសប្រឆាំងអំពើភេរវកម្មបានដំណើរការជាច្រើនឆ្នាំមកហើយនៅក្នុងខេត្តរ៉ីអាវ។

នៅខែសីហាឆ្នាំមុន ជនសង្ស័យជាភេរវករចំនួន៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងស្រុកខាំផា(Kampar)។ អង្គភាពពិសេសបានរកឃើញទីតាំងបណ្តុះបណ្តាលមួយរបស់ភេរវករក្នុងស្រុកដដែលនៅខែវិច្ឆិកា ឆ្នាំ២០១៩៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here